ស្នូកឃ័រ៖ កីឡាករស្នូកឃ័រអង់គ្លេស Ali Carter បានក្លាយជាជើងឯកស្នូកឃ័រពានរង្វាន់ German Masters និងជាជើងឯកក្នុងកម្មវិធីលំដាប់ Ranking លើកដំបូងក្នុងអាជីព ក្រោយយកឈ្នះកីឡាករមិត្តរួមជាតិ Tom Ford នៅវគ្គផ្តាច់ព្រ័ត្រ។
កីឡាករវ័យ ៤៣ឆ្នាំ Ali Carter បានយកឈ្នះ Tom Ford នៅវគ្គផ្តាច់ព្រ័ត្រដោយលទ្ធផល ១០-៣ហ្វ្រេម ដែលក្នុងនោះមាន ៦ហ្វ្រេម Ali Carter ធ្វើបានមួយឈើលើសពី ១០០ពិន្ទុ។ ទម្រាំឡើងមកដល់វគ្គនេះ Ali Carter បានយកឈ្នះកីឡាករចិន Li Hang នៅជុំដំបូង, យកឈ្នះកីឡាករអង់គ្លេស Louis Heathcote នៅជុំទី២, យកឈ្នះកីឡាករចិនមួយរូបទៀត Pang Junxu នៅវគ្គ ៨នាក់ចុងក្រោយ និងយកឈ្នះកីឡាករអង់គ្លេស Robert Milkins នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ជើងឯក German Masters នេះផងដែរធ្វើឱ្យ Ali Carter ឡើងមកឈរតំណែងលេខ១៥ ពិភពលោកផងដែរ៕
អត្ថបទ៖នាង សុភាវុធ