
អន្ដរជាតិ៖ យ៉ាងហោចណាស់មនុស្ស១៣៨៨នាក់ បានស្លាប់នៅទូទាំងប្រទេសទួរគីនិងស៊ីរីបន្ទាប់ពីរញ្ជួយដីកម្រិត៧.៨រិចទ័រ បានវាយប្រហារនៅទូទាំងប្រទេសទួរគីភាគខាងត្បូងបណ្តាលឲ្យមនុស្សរាប់ពាន់នាក់រងរបួសនៅក្នុងប្រទេសទាំងពីរ។ នៅក្នងប្រទេសស៊ីរីមនុស្សយ៉ាងហោចណាស់ ៤៧៦នាក់ស្លាប់ ភាគច្រើននៅតំបន់ទីក្រុងAleppo, Hama, Latakia, និង Tartus។ នៅក្នុងប្រទេសទួរគី មនុស្សយ៉ាងហោចណាស់៩១២នាក់ស្លាប់ និង៥៣៨៥នាក់បានរងរបួស។


