ជប៉ុន​សន្យា​បន្ត​ជួយ​កម្ពុជា ក្នុងការ​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​តាមបែប​ប្រជាធិបតេយ្យ និង​ការបោះឆ្នោត​

2023/02/07 02:44:47 am        794

​ភ្នំពេញ៖ ឯកអគ្គរាជទូត​ជប៉ុន​ថ្មី​ប្រចាំ​នៅ​កម្ពុជា លោក អ៊ូ​អិ​ណុ អាត់​ស៊ូ​ស៊ី (UENO Atsushi ) បាន​លើកឡើងថា រដ្ឋាភិបាល​ជប៉ុន​ មាន​គម្រោង​បន្ត​ជួយ​ដល់​កម្ពុជា​ទៀត ក្នុងការ​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​តាមបែប​ប្រជាធិបតេយ្យ និង​ជួយ​គាំទ្រ​ដល់​ដំណើរការ​បោះឆ្នោត ដែល​កម្ពុជា​នឹង​ប្រព្រឹត្តិ​ទៅនា​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២៣​ខាងមុខនេះ​។​

នៅក្នុង​កិច្ច​ជំនួប​ជាមួយ​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នា​ព្រឹក​ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០២៣​នេះ លោក អ៊ូ​អិ​ណុ អាត់​ស៊ូ​ស៊ី បាន​ថ្លែងថា លោក​ជូនពរ​ដល់​កម្ពុជា សូម​បន្ត​ទទួលជោគជ័យ​ត្រចះត្រចង់​ថែមទៀត​នៅក្នុង​ការរៀបចំ​ការប្រកួត​នៅ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម ដែល​កម្ពុជា​នឹងត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​នាពេល​ឆាប់​ឆាប់​ខាងមុខនេះ​។

លោក​បន្តថា​ជប៉ុន​បាន​ជួយ​គាំទ្រ​ដល់​កម្ពុជា ក្នុងនោះ​មាន​ជាអាទិ៍​ការជួយ​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​តាមបែប​ប្រជាធិបតេយ្យ ការជួយ​គាំទ្រ​ដល់​ការងារ​ពាក់ព័ន្ធ​ទៅនឹង​ការបោះឆ្នោត​ដែល​ជួយ​គាំទ្រ​តាមរយៈ​អង្គការ​ចៃ​កា ការជួយ​គាំទ្រ​ដល់​ការពង្រឹង​ភាពជា​ដៃគូ​រវាង​រដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល​ដែល​គម្រោង​នេះ​នឹង​ជួយ​គាំទ្រ​តាមរយៈ​អង្គការ UNDP និង​គម្រោង​ពង្រឹង​អភិបាលកិច្ច​ក៏ដូចជា​តម្លាភាព​នៃ​រដ្ឋ​បាល​ថ្នាក់ក្រោម​ជាតិ​ជាដើម​។​

ថ្លែង​នៅក្នុង​កិច្ច​ជំនួប​នោះដែរ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បាន​ថ្លែង​អំណរ គុណ​ដល់​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន ដែល​បាន​ជួយ​កម្ពុជា​តាំងពីដើម​រហូតដល់​ស​ព្វ​ថ្ងៃនេះ ដោយ​សម្តេច​បានបញ្ជាក់​បន្ថែមថា សមិទ្ធផល​ជាតិ ក៏ដូចជា​ជោគជ័យ​សំខាន់ៗ​លើ​ការអភិវឌ្ឍ​សង្គម​ដែល​កម្ពុជា​សម្រេចបានរ​ហូត​មកដល់ពេលនេះ ពិតជា​មិនអាច​កាត់ផ្តាច់​ពី​ការចូលរួមចំណែក​ដ៏​មាន​សារៈសំខាន់ ពី​សំណាក់​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន​នោះឡើយ​។ សម្ដេច​បាន​សម្ដែង​នូវ​ការវាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង​ប្រទេស​ទាំងពីរ​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​កន្លងមក ជាពិសេស​មកដល់ពេលនេះ ប្រទេស​ទាំង​ពីរបាន​លើកកម្ពស់​កម្រិត​ទំនាក់ទំនង ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​។ សម្ដេច​ក្រឡាហោម បានចាត់ទុក​ទំនាក់ទំនង​នេះ​ថា​ជា​ផែន​ទីមួយ​ដ៏​មាន​សារៈសំខាន់​ក្នុង​ការបន្ត​ជំរុញ​ដល់​ការពង្រឹង និង​ពង្រីក​កាន់តែ​ខ្លាំងក្លា​ថែមទៀត​នូវ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​។​

​សម្ដេច​ក្រឡាហោម ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​ការជួយ​គាំទ្រ​របស់​ជប៉ុន​ទៅលើ​គម្រោង​នានា ដូចដែល​បានលើកឡើង ក្នុងនោះ​សម្តេច​ក្រឡាហោម​បានកត់សម្គាល់​ទៅលើ​ការគាំទ្រ​សំខាន់ៗ​ដែលមាន​ជាអាទិ៍ ការជួយ​រៀបចំ​នូវ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី ដែល​សម្ដេច​ចាត់ទុកថា នេះ​គឺជា​កិច្ចការ​មួយ​ដ៏​មាន​សារៈសំខាន់ ហើយ​ជាការ​ជួយ​គាំទ្រ​មួយ​ដ៏​មាន​សារៈសំខាន់​ដល់​ដំណើរការ​រៀបចំ​ការបោះ​ឆ្នោត​នៅ​កម្ពុជា​៕ អត្ថបទ៖ ​បាន ចក់​​

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm