ឧ​ត្ត​ម​សេនីយ៍ ហ៊ុន ម៉ា​ណែ​ត ជួប​សំណេះសំណាល​ជាមួយ​សមណ​និស្សិត និង​និស្សិត​ខ្មែរ​នៅ​ប្រទេស​ឥណ្ឌា​

2023/02/07 02:55:49 am        706

​ភ្នំពេញ​៖ ក្នុងអំឡុងពេល​បំពេញបេសកកម្ម​ផ្លូវរដ្ឋ​នៅ​ប្រទេស​ឥណ្ឌា ​កាលពី​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០២៣​កន្លងទៅនេះ​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​ឆ្លៀតឱកាស​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយនឹង​ព្រះសង្ឃ​ដែល​គង់នៅ​វត្ត​ខ្មែរ​ក្នុង​ទីក្រុង​ញូវដែលី ព្រមទាំង​សមណ​និស្សិត និង​និស្សិត​ខ្មែរ​ដែល​កំពុង​សិក្សា​ថ្នាក់​ឧ​ត្ត​មសិ​ក្សា និង​ក្រោយ​ឧ​ត្ត​មសិ​ក្សា នៅក្នុង​ប្រទេស​ឥណ្ឌា​ផងដែរ​។​

​ថ្លែង​នៅក្នុង​ពិធី​សំណេះសំណាល​នោះ​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​សម្តែង​នូវ​ការអបអរសាទរ​ប្រគេន​ជូន​សមណ​និស្សិត និង​ប្អូនៗ​និស្សិត​ដែលមាន​ឱកាស​បានមក​សិក្សា​នៅក្នុង​ប្រទេស​ឥណ្ឌា ដែលជា​ប្រទេសមួយ​មាន​អរិយធម៌​ដ៏​ចំណាស់ ហើយក៏​មាន​ចំណងទាក់ទង​យ៉ាង​ជិតស្និទ្ធ​ជាមួយនឹង​ប្រទេស​កម្ពុជា​ផ្នែក​វប្បធម៌ ទំនៀមទម្លាប់ និង​ប្រពៃណី​ដ៏​សម្បូរបែប​ក្នុង​ដាន​ប្រវត្តិសាស្ត្រ​ដ៏​យូរលង់​។

ឯកឧត្តម បានបញ្ជាក់​បន្ថែមថា ប្អូនៗ​និស្សិត​ដែល​កំពុង​សិក្សា​ពេលនេះ គឺជា​អនាគត​នៃ​មូលធន​មនុស្ស​របស់​ប្រទេស​កម្ពុជា​ប្រកបដោយ​សមត្ថភាព​ពិតប្រាកដ ដែល​អាចបំពេញ​ការងា​រ​ប្រកបដោយ​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល ទៅតាម​ជំនាញ​របស់ខ្លួន​។​

​ជាមួយគ្នា​នោះដែរ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ក៏បាន​ផ្តាំ​ផ្ញើជូន​ប្អូនៗ​និស្សិត​ឱ្យ​បន្ត​ខិតខំ​សិក្សា​រៀនសូត្រ​ឱ្យមាន​ចំណេះដឹង និង​ជំនាញ​ច្បាស់លាស់ ជាពិសេស​នៅក្នុង​បរិបទ​សាកលភាវូបនីយកម្ម ដែល​កំពុងមាន​តម្រូវការ​ធនធានមនុស្ស​ប្រកបដោយ​គុណភាព​តាម​ការទាមទារ​របស់​ទីផ្សារការងារ និង​ត្រូវ​ចេះ​ឆ្លៀវឆ្លាត​ក្នុងការ​បង្កើត​បណ្តាញ​ទំនាក់ទំនង​ក្នុងសង្គម តាមរយៈ​ការចូលរួម​ក្នុង​សកម្មភាព​ក្រៅ​កម្មវិធីសិក្សា ដូចជា​ការងារ​ស្ម័គ្រចិត្ត និង​កម្មវិធី​សប្បុរសធម៌​ផ្សេងៗ ដើម្បី​ពង្រឹង​ភាពក្លាហាន និង​ទទួលបាន​បទពិសោធន៍​បម្រើឱ្យ​ការសម្រេច​គោលដៅ​ទៅ​អនាគត​៕ អត្ថបទ​៖ បាន ចក់​

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព

2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm