អង្គការ​សុខភាព​ពិភពលោក​រំពឹងថា ​អ្នកស្លាប់​អាច​កើនឡើង​ដល់ ​៨​ដង​ក្រោយ​ការរញ្ជួយ​ដី​នៅ​ទួរគី និង​ស៊ី​រី

2023/02/07 03:43:35 pm        261

​ទួរគី៖ ប្រធាន​អង្គការ​សុខភាព​ពិភពលោក​ (WHO) ​ប្រចាំ​តំបន់​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា អង្គការ​នេះ​រំពឹង​ថា​នឹង​មាន​ចំនួន​អ្នក​ស្លាប់​បន្ត​កើនឡើង​ទៀត ក្រោយ​ការរញ្ជួយ​ដី​កម្រិត ​៧.៨​រ៉ិ​ច​ទ័​រ និង​រលក​រញ្ជួយ​ដ៏​ធំ​ផ្ដួល​រំលំ​អគារ​ឲ្យ​ក្លាយ​ជា​គំនរ​កម្ទេច​ភ្នំ​ថ្ម​ នៅក្នុង​ភាគខាងត្បូង​ប្រទេស​ទួរគី និង​ភាគ​ពាយព្យ​ប្រទេស​ស៊ី​រី។

​មានការ​រញ្ជួយ​ដី​កម្រិត ​៧.៧​រ៉ិ​ច​ទ័​រ​មួយ​ផ្សេងទៀត​បាន​កើត​ឡើង​ប៉ុន្មាន​ម៉ោង ​ក្រោយ​ការរញ្ជួយ​ដី​ដ៏​ខ្លាំងក្លា​បំផុត​លើកដំបូង​។​ លោក Rick Brennan ប្រធាន​ផ្នែក​គ្រាអាសន្ន​របស់​អង្គការ​សុខភាព​ពិភព​លោក​ប្រចាំ​តំបន់​សមុទ្រ​ម៉េ​ឌី​ទែ​រ៉ា​ណេ​ខាងកើត បាន​ប្រាប់​សារព័ត៌មាន Reuters ​ថា ខ្ញុំ​គិត​ថា យើង​អាច​រំពឹង​ថា​ចំនួន​អ្នក​ស្លាប់​នឹង​កើន​ឡើង​ខ្ពស់​ថែមទៀត។​ ​មន្ត្រី​ជាន់ខ្ពស់​អង្គការ​សុខភាព​ពិភពលោក​រូប​នេះ​ក៏បាន​ព្រមាន​ផងដែរ​ថា​ ចំនួន​អ្នកស្លាប់​ក្នុងការ​រញ្ជួយ​ដី​នៅ​ទួរគី ​និង​ស៊ី​រី​អាច​នឹង​កើនឡើង​លើស​ចំនួន​បច្ចុប្បន្ន​ដល់​ទៅ ​៨​ដង​។

​លោក Brennan បាន​និយាយថា អង្គការ​សុខភាព​ពិភពលោក​កំពុង​បន្ថែមចំនួន​បុគ្គលិក​នៅ​ក្នុង​ទីក្រុង Gaziantep ​ភាគខាងត្បូង​ក្នុងប្រទេស​ទួរគី ដែល​ជា​ចំណុចកណ្ដាល​នៃ​ការ​រញ្ជួយ និង​កំពុង​ស្វែងរក​ជម្រើស​ក្នុង​ការ​បញ្ជូន​ក្រុម​វេជ្ជសាស្ត្រ​ចល័ត​ទៅកាន់​តំបន់​នោះ​។ លោ​កថា​ យ៉ាងណាក៏ដោយ​កិច្ច​ខិតខំ​ប្រឹងប្រែង​ជួយសង្គ្រោះ​មាន​សភាព​ស្មុគស្មាញ ដោយសារ​រលក​រញ្ជួយ​ពី​ការ​ត​រញ្ជួយ​ដី​ដំបូង និង​ស្ថានភាព​អាកាសធាតុ​រដូវរងា​ដែល​បង្ក​ការ​រំខាន​ដល់​ដំណើរការ​សង្គ្រោះ​។ ​ចំណែក​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Antonio Guterres បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា បុគ្គលិក​របស់​អង្គការសហប្រជាជាតិ​កំពុង​ប្រចាំការ​នៅ​ក្នុង​ប្រទេស​ទួរគី និង​ស៊ី​រី ​ដើម្បី​ជួយ​សម្រួល​រាល់​តម្រូវ​ការចាំបាច់ និង​ផ្ដល់​ជំនួយ​ក្រោយ​ការ​រញ្ជួយ​ដី៕ អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        162
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        150
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm