ពលរដ្ឋ​ថៃ​អបអរសាទរ​ជ័យជម្នះ​អ្នកលេង​គុន​ខ្មែរ ព្រំ សំណាង លើស​ង្វៀន​ Thai Fight

2023/02/07 04:30:25 pm        253

​គុនខ្មែរ៖ ថ្នាក់ដឹកនាំ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ និង​កីឡាករ ព្រំ សំណាង ផ្ទាល់បាន​សម្ដែង​ការ​ភ្ញាក់ផ្អើល​ចំពោះ​ការ​សាទរ​របស់​ប្រជាពលរដ្ឋ​ថៃ​យ៉ាងច្រើន បន្ទាប់ពី​អ្នកលេង​គុន​ខ្មែរ​រូបនេះ​បាន​ផ្ដួល​កីឡាករ​អង់គ្លេស​ Thomas Carpenter ​ត្រឹម​ទឹក​ទី​១ លើស​ង្វៀន​ Thai Fight ​ប្រទេស​ថៃ​កាលពី​រាត្រី​ថ្ងៃទី​០៥ ខែ​កុម្ភៈ​កន្លងទៅ។ ​

​ឯកឧត្តម ហេង សុខឃ​ន អគ្គលេខាធិការ​សហព័ន្ធបាន​ថ្លែងប្រាប់​ក្រុមការងារ​ BTV ​ក្រោយ​ដឹកនាំ​ប្រតិភូ និង​កីឡាករ អម​ជ័យជម្នះ​មកដល់​មាតុភូមិនៅ​ថ្ងៃ​ច័ន្ទ​ដើម​សប្ដាហ៍​នេះ​ថា ទាំង​អ្នករៀបចំ​ព្រឹត្តិការណ៍​ Thai Fight ​ទាំង​អ្នកគាំទ្រ ក៏​មិន​ខុសពី​អ្នកគាំទ្រ​កម្ពុជា​ដែរសុទ្ធតែ​បាន​គាំទ្រ​កីឡាករ​គុន​ខ្មែរ ពិសេស​ជ័យជម្នះ​របស់​កីឡាករ ព្រំ សំណាង លើ​កីឡាករ​អង់គ្លេស​តែម្ដង។​ ​ដោយឡែក​កីឡាករ ព្រំ សំណាង វិញបាន​សម្ដែង​ការសប្បាយ​ចិត្តជា​ខ្លាំងដែល​ខ្លួន​បានទទួល​ជ័យជម្នះ ស្របពេល​ស្ថានភាព​កំពុង​តានតឹងរវាង​អ្នកគាំទ្រគុន​ខ្មែរ និង​ Muay Thai​។ នេះ​គឺជា​ដើមហេតុ​ដ៏​សំខាន់ដែល​ជំរុញ​ឲ្យ​ម្ចាស់​មេដាយ​សំរឹទ្ធ​ស៊ី​ហ្គេម​រូបនេះ ព្យាយាម​ផ្ដួល​កីឡាករ​ Thomas Carpenter ​ដោយ​ប្រើពេល​ត្រឹម ២​នាទី​ប៉ុណ្ណោះ។​

​យ៉ាងណាមិញ អ្នកលេង​គុន​ខ្មែរ​រូបនេះក៏មាន​ការភ្ញាក់ផ្អើល និង​ងៀង​ឆ្ងល់ បន្ទាប់ពី​រូបគេទទួលបាន​ការគោរព​ស្រលាញ់ និង​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ថៃ។ តាមរយៈ​នេះ សំណាង សង្ឃឹមថា អ្នកគាំទ្រ​ទាំងអស់នឹង​រក្សា​ចិត្ត​ឲ្យ​ត្រជាក់ៗ ហើយ​បន្ដ​គាំទ្រ​កីឡាដែល​ផ្ដោត​សំខាន់​លើ​មិត្តភាព និង​សាមគ្គីភាព។​ ​គួរ​ដឹងថា ក្រោយ​ត្រឡប់​ពី​ការប្រកួត​ស៊ី​ហ្គេម លើក​ទី​៣១ នៅ​វៀតណាម គិត​មកទល់ពេលនេះ ព្រំ សំណាង បាន​ប្រកួត ១០​លើក​គត់ដោយ​ទទួលបាន​ជ័យជម្នះ​ទាំងអស់ ក្នុងនោះ​មាន ៩​លើក​បាន​ផ្ដួល​គូប្រកួត​ឲ្យ​សន្លប់ រួមទាំង​កីឡាករ​អង់គ្លេស​ Thomas Carpenter ​ផងដែរ។ ជោគជ័យ​នេះបានធ្វើ​ឲ្យ​រូបគេកាន់​តែមាន​ទំនុកចិត្ត និង​ការ​ខំប្រឹងប្រែង​បន្ថែមទៀត ដើម្បី​ឆ្ពោះទៅ​ប្រជែង​មេដាយមាស​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជានា​ខែឧសភា​ខាងមុខ៕

អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»

2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm