ខេត្តកណ្តាល​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ Soccer League ចុង​សប្តាហ៍​នេះ​

2023/02/07 04:49:42 pm        138

បាល់ទាត់៖ ក្រុមបាល់ទាត់ ស ស យ ក ខេត្តកណ្តាល ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្របាល់ទាត់​ពានរង្វាន់ Soccer League លើក​ទី​៦ ឆ្នាំ​២០២៣ ក្រោយ​ឈ្នះអ​តី​តជើងឯក ស ស យ ក ខណ្ឌ​ពោធិ៍​សែន​ជ័យ ៤​ទល់នឹង​៣ ដោយ​បាល់​កាត់សេចក្តី ​១១​ម៉ែត្រ ក្រោយ​ក្រុម​ទាំងពីរ​ស្មើគ្នា ១​ទល់​១ ក្នុង​ម៉ោង ​៩០​នាទី​។​

​ជំនួប​នេះ​លេង​បានត្រឹមតែ​ ៩​នាទី យឹម ណា​រ៉ា​ន់ រក​គ្រាប់​បាល់​បើក​ការ​នាំមុខ​ឱ្យ​ពោធិ៍​សែន​ជ័យ ប៉ុន្តែនៅ​នាទី​ទី​៣១ ស ស យ ក ខេត្តកណ្តាល​វាយ​ប​បាន​មួយ​គ្រាប់​វិញ​ដោយគ្រាប់​ពិន័យ​ ១១​ម៉ែត្ររបស់​កីឡាករ​ជើងចាស់ ជិន ជុំ​។ វគ្គ​ទី​២​គ្មាន​ក្រុម​ណាមួយ​រក​គ្រាប់​បាល់​បាន​នោះទេ​។ ចប់​ការប្រកួត​ក្រុម​ទាំងពីរ​ស្មើគ្នា ១​ទល់​១​។ ដើម្បី​សម្រេច​ក្រុម​ណា​ឡើងទៅ​វគ្គ​ដណ្តើមពាន ការ​ស៊ុត​បាល់​ ១១​ម៉ែត្រ​កាត់សេចក្តី​ត្រូវធ្វើឡើង ហើយ ស ស យ ក ខេត្តកណ្តាល​ធ្វើបាន​សម្រេច ៤​ទល់នឹង​៣ ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។​ ​ឯកឧត្តម ធុល នាង ថ្នាក់ដឹកនាំ​ក្រុម ស ស យ ក ខេត្តកណ្តាល បានបង្ហាញ​ការគោរព​ដល់​គូប្រកួត​ហនុមាន​អគ្គលេខាធិការដ្ឋាន​ក្រសួងការពារជាតិ ដែល​ពោរពេញ​ដោយ​កីឡាករ​ក្មេងៗ តែ​យ៉ាងណា​ក្លិប​របស់លោក​ត្រូវ​រៀបចំ​យុទ្ធសាស្ត្រ​ដើម្បី​ក្លាយជា​ជើងឯក​។​

​ឯកឧត្តមបន្តថា ​ការប្រកួត Soccer League ឆ្នាំនេះ​មានការ​ផុសផុលដោយមាន​ក្រុម​ចូលរួម​ច្រើន ពិសេស​ក្រុម​ដែលមាន​កីឡាករ​វ័យក្មេង អ្វីដែល​ពិសេស​គឺមាន​ការប្រកួត​បាល់ទាត់​នារី​ថែមទៀត​។ ខណៈនោះ​លោក​ក៏បាន​អំពាវនាវ​ឱ្យ​គាំទ្រ​ដល់​ការប្រកួត​ប្រកួត​ស៊ី​ហ្គេម ២០២៣ ​នៅ​កម្ពុជា ពិសេស​កីឡាករ កីឡាការិនី​លេង​តំណាង​ជាតិ​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព​។​ ​តំណាង​កីឡាករ ស ស យ ក ​ខេត្តកណ្តាល ពុធ សុធា​រ៉ា បានបង្ហាញ​ក្តី​រីករាយ​ដែល​ខ្លួន ក៏ដូចជា​មិត្ត​រួម​ក្រុម​បាន​ជួយ​ក្រុម​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ ហើយ​សម្រាប់​វគ្គ​ផ្តាច់ព្រ័ត្រ ហនុមាន​ជា​ក្រុម​មួយ​ដែលមាន​កីឡាករ​ក្មេងៗ និង​ពោរពេញ​ដោយ​កម្លាំង តែ​យ៉ាងណា​ត្រូវ​ព្យាយាម​ហាត់​ឱ្យ​ខ្លាំង​បន្ថែមទៀត​។

កីឡាក​រូបនេះ​បានបង្ហាញ​ការពេញចិត្ត​ដែល​រៀបចំ​ឱ្យមាន​ការប្រកួត​នេះ​ឡើង​។ ចំពោះមុខ​ដែល​កម្ពុជាត្រូវធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម ធារ៉ា​ ក៏បាន​អំពាវនាវ​ឱ្យ​យុវជន​ងាក​មកលេង​កីឡា​ឱ្យបាន​ច្រើន​។​ ​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០២៣​ ខាងមុខ ស ស យ ក ខេត្តកណ្តាល​ត្រូវ​ប្រកួត​ជាមួយ​ហនុមាន​អគ្គលេខាធិការដ្ឋាន​ក្រសួងការពារជាតិ ដែល​បាន​យកឈ្នះ​មយូ​រ៉ា រី​សត ៤​ទល់នឹង​០​។ ថ្ងៃទី​៨ ស្អែក​នេះ មយូ​រ៉ា​រី​សត ប្រកួត​ជាមួយ ស ស យ ក ខណ្ឌ​ពោធិ៍​សែន​ជ័យដណ្តើម​ចំណាត់ថ្នាក់​លេខ​បី​៕ អត្ថបទ៖ គង់ ហួន

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        72
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        315
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        392

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm