អតីត​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក ២​សម័យ Anthony Joshua ប្រកាសឡើង​សង្វៀន​វិញ​នៅ​ខែមេសា​

2023/02/07 06:16:07 pm        192

​ប្រដាល់៖ ​កីឡាករ​ប្រដាល់​ទម្ងន់​ធ្ងន់​អង់គ្លេស Anthony Joshua ដែល​ជា​អតីត​ម្ចាស់​ខ្សែក្រវាត់​ទម្ងន់​ពិភពលោក ២​សម័យ​នោះបានប្រកាស​ពី​​គម្រោង​ឡើង​សង្វៀន​ប្រកួត​វិញ​នៅ​ខែមេសា​ខាងមុខ ​ដោយ​នឹងត្រូវ​ជួប​ជាមួយ​កីឡាករ​អាមេរិក Jermaine Franklin នេះបើតាម​ការបញ្ជាក់​របស់​ក្រុម​ដឹកនាំ​កីឡាករ Matchroom និង DAZN​។

​​ការប្រកួត​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី១ ខែមេសា​នៅ​កីឡដ្ឋាន O2 Arena ទីក្រុង​ឡុង​ដ៍​ចក្រភព​អង់គ្លេស ដែល​នឹង​ជា​ប្រកួត​ដំបូង​ក្នុង​រយៈពេល​ជិត ៧ឆ្នាំ​ដែល Anthony Joshua ប្រកួត​មិនមាន​ការដណ្តើម​ រឺ​ការពារ​ខ្សែក្រវាត់​។ ​កីឡាករ​អង់គ្លេស​រូបនេះ​បាន​ខកខាន​ប្រកួត​ក្រោយ​ចាញ់ ២ប្រកួត​ផ្ទួនៗ​ក្រោម​ស្នាដៃ​កីឡាករ​អ៊ុយ​ក្រែ​ន Oleksandr Usyk ដែលជា​ម្ចាស់​ខ្សែក្រវាត់ WBA, WBO, IBF និង IBO កាលពី​ខែសីហា​ឆ្នាំមុន​នៅ​អារ៉ាប៊ីសាអ៊ូឌីត​។​

​​សម្រាប់​គូប្រកួត​របស់ Joshua នៅ​ខែមេសា​ខាងមុខ Jermaine Franklin មានកំណត់​ត្រា​ប្រកួត ២១លើក ចាញ់ ១ ឈ្នះ ២០ ផ្តួល​គូប្រកួត​ឱ្យ​បោះបង់ ១៤​លើក ហើយ​មួយ​ប្រកួត​ដែល​ចាញ់​នោះ​គឺ​ចាញ់​កីឡាករ​អង់គ្លេស Dillian Whyte នៅ​កីឡដ្ឋាន Wembley កាលពី​ខែ​វិច្ឆិកា​ឆ្នាំមុន​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        103
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        116
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm