ពិធីបញ្ចុះសពលោកជំទាវមហាសទ្ធាភិរ័ក្ខធម្មសិរីរតន៍អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ប៊ុន សុថា

2023/02/07 06:27:58 pm        776

ភ្នំពេញ៖ សពលោកជំទាវមហាសទ្ធាភិរ័ក្ខធម្មសិរីរតន៍អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ប៊ុន សុថា ត្រូវបានដង្ហែពីគេហដ្ឋានក្នុងខណ្ឌទួលគោក យកទៅកាន់ទីបញ្ចុះនៅវត្តបទុមវតី នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ នេះ បន្ទាប់បានតម្កល់ធ្វើបុណ្យតាម ប្រពៃណីព្រះពុទ្ធសាសនា ។

លោកជំទាវ មហាសទ្ធាភិរ័ក្ខធម្មសិរីរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ប៊ុន សុថា បាន​ទទួលមរណភាព កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១៨ និង១៣នាទី ក្នុងជន្មាយុ៦៧ឆ្នាំ ដោយរោគាពាធ ។

សពលោកជំទាវ ត្រូវបានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានដារបង្សុកូលតាម​ប្រពៃណី​ព្រះពុទ្ធសាសនា អស់រយៈពេល៤យប់៥ថ្ងៃ ​នៅភូមិគ្រឹៈលេខ៦៦ ​ផ្លូវលេខ៥២៨ កែងផ្លូវលេខ២៨៥ សង្កាត់បឹងកក់ ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

អំឡុងនៃការតំកល់ធ្វើបុណ្យនៅគេហដ្ឋាននៃសពរយៈពេល៤យប់៥ថ្ងៃ ​ក្រុមគ្រួសារនៃសព បាន និមន្ត​សម្តេចព្រះសង្ឃនាយក​ សម្តេចព្រះសង្ឃនាយករង នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះរាជា​គណៈ និងព្រះសង្ឃ ធ្វើបទនមសិកាព្រះរតនត្រ័យសមាទានសិល៍ ជូនកុសលដល់វិញ្ញាណក្ខន្ធសព ​លោកជំទាវ មហាសទ្ធាភិរ័ក្ខធម្មសិរីរតន៍​អគ្គមហាឧបាសិកាពុទ្ធសាស​នូបត្ថម្ភក៍ ប៊ុន សុថា ដែលបានលាចាកលោកយើងនេះ ទៅកាន់លោកខាងមុខ។

មរណភាពរបស់លោកជំទាវ មហាសទ្ធាភិរ័ក្ខធម្មសិរីរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ប៊ុន សុថា ក៏មានការចូលរួមសោកស្តាយរំលែកមរណទុក្ខជាមួយគ្រួសារនៃសព ពីសំណាក់សម្តេច ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់តំណាងនៅតាមក្រសួង ​ស្ថាប័ននានា តំណាង​គណបក្សនយោបាយ មន្ត្រីការទូត អ្នកមុខអ្នកការ សាច់ញាតិបងប្អូនជាច្រើន បានអញ្ជើញនាំយក​គោរោនផ្កា គោរពវិញ្ញាណក្ខន្ធសព លោកជំទាវ មហាសទ្ធាភិរ័ក្ខធម្មសិរីរតន៍ អគ្គមហាឧបាសិកា​ពុទ្ធសាសនូបត្ថម្ភក៍ ប៊ុន សុថា ដោយក្តីស្រណោះអាឡោះអាល័យ។

ការទទួលមរណភាពរបស់លោកជំទាវ មហាសទ្ធាភិរ័ក្ខធម្មសិរីរតន៍ អគ្គមហាឧបាសិកាពុទ្ធសាស​នូបត្ថម្ភក៍ ប៊ុន សុថា មិនគ្រាន់តែជាការបាត់បង់មាតា ជីដូន ទីគោរពស្រលាញ់ប្រកបដោយ​ព្រហ្មវិហារធម៌ គុណធម៌ និងកិត្តិគុណរបស់គ្រួសារប៉ុណ្ណោះទេ ប៉ុន្តែជាការបាត់បង់នូវពុទ្ធបរិស័ទ ដែលមានសទ្ធាជ្រះថ្លាក៏មោះមុតឧត្តុង្គឧត្តមជាទីគោរពស្រលាញ់នៃញាតិមិត្តឆ្ងាយនិងជាការបាត់បង់នូវខេមរនារីខ្មែរមួយរូបដែលមានសេចក្តីអង់អាចក្លាហាន ​ក្នុងការតស៊ូពុះពារគ្រប់ឧបសគ្គ ដើម្បី​បុព្វហេតុនៃសេចក្តីថ្លៃថ្នូររបស់សង្គមជាតិខ្មែរទាំងមូល។

កាលពីរសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្តេច​ព្រះបាទបរមនាថ នរោត្តម សីហមុនី បានប្រោសព្រះរាជទាននូវគ្រឿងឥស្សរិយយស​មុនីសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍ ជាកិច្ចបច្ឆាមរណៈ ចំពោះលោកជំទាវ មហាសទ្ធាភិរ័ក្ខធម្មសិរីរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ប៊ុន សុថា ដោយមាន សម្តេចជហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីព្រះបរមរាជវាំង តំណាងដ៏ខ្ពង់ខ្ពស់បំផុត​ព្រះករុណាព្រះមហាក្សត្រ នាំយកផ្តល់ជូនដល់ក្រុមគ្រួសារនៃសពផងដែរ។

ឯកឧត្តម ហ៊ុន ម៉ានី តំណាងអោយគ្រួសារនៃសព ​បានថ្លែងអំណរព្រះរាជគុណថ្វាយចំពោះ​ព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រីនរោត្តមមុនីនាថ សីហនុ ​និងព្រមទាំងឥស្សរជនថ្នាក់ដឹកនាំនៃស្ថាបន័ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងបងប្អូន​ញាតិមិត្ត​ទាំងអស់ដែលបានចូលរួមរំលែកមរណទុក្ខជាមួយគ្រួសារនៃសព ​និងអំណរព្រះគុណ ដ៏ជ្រាលជ្រៅចំពោះការយាង និមន្ត អញ្ជើញចូលរួមផ្តល់កិត្តិយសក្នុងពិធីបុណ្យបញ្ចុះសព ជូនដំណើរសព លោកជំទាវ មហាសទ្ធាភិរ័ក្ខធម្មសិរីរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ប៊ុន សុថា មកដល់ទីបញ្ចុះនៃវត្តបទមវតីនេះ។

តាមជីវប្រវត្តិសង្ខេប លោកជំទាវ ប៊ុន សុថា កើតនៅថ្ងៃសុក្រ ៨កើត ខែផល្គុន ឆ្នាំរកា អដ្ឋស័ក ពុទ្ធសករាជ២៥០០ ត្រូវនឹងថ្ងៃទី៨ ខែមីនា ឆ្នាំ១៩៥៧ ក្នុងគ្រួសារកសិករ នៅភូមិទី២ ឃុំរកាខ្នុរ ស្រុងក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដែលមានបិតានាម លីន គ្រី មាតានាម ប៊ុន ស៊ាងលី។ លោកជំទាវឧបាសិកា ប៊ុន សុថា ជាបុត្រីទី៥ និងជាកូនពៅ ក្នុងចំណោមបងប្អូន៥នាក់ ក្នុងនោះមានប្រុស២រូប និងស្រី៣រូប៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm