ទីភ្នាក់ងារអង្គការសហប្រជាជាតិប្រកាសពង្រឹងភាពជាដៃគូជំរុញវិស័យកសិកម្មក្នុងប្រទេសកម្ពុជា

2023/02/07 06:43:05 pm        286

ភ្នំពេញ៖ គណៈប្រតិភូ មូលនិធិអន្តរជាតិរបស់អង្គការសហប្រជាជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD) ប្រចាំព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយលោកស្រី Jyotsna Puri អនុប្រធាននាយកដ្ឋានយុទ្ធសាស្ត្រ និងចំណេះដឹង និងលោកស្រី Reehana Raza នាយកប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក បានចូលជួបពិភាក្សាការងារជាមួយមន្រ្ដីសំខាន់ៗ ក្នុងនោះក៏បានជួបជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃកម្ពុជាផងដែរ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ IFAD ចេញផ្សាយនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន ក្នុងជំនួបនោះគណៈប្រតិភូ IFAD ជាមួយសម្ដេចតេជោ និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់មួយចំនួនទៀត គឺបានពិភាក្សាអំពីការវិនិយោគដែលនឹងជំរុញ​ដល់កំណើន​វិស័យកសិកម្មកម្ពុជា និងនិរន្តរភាពនៅក្នុងជនបទនៃប្រទេសកម្ពុជា ជាពិសេសបានពិភាក្សាផ្ដោត​ទៅលើខ្សែសង្វាក់តម្លៃនាំចេញជាអាទិភាពនៅក្នុងស្រុក។

តាមរយៈកិច្ចសហការ និងការវិនិយោគទាំងនេះនឹងគាំទ្រដល់យុទ្ធសាស្រ្ដងើបឡើងវិញ​ក្រោយ​កូវីដ១៩ របស់រាជរដ្ឋាភិបាលកម្ពុជា និងគោលនយោបាយអភិវឌ្ឍន៍កសិកម្មរបស់​ប្រទេសកម្ពុជា​ផងដែរ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានដដែល។

លោកស្រី Jyotsna Puri បានលើកឡើងថា៖ «តាមបទពិសោធន៍របស់យើងនៅក្នុងប្រទេសកម្ពុជា យើងដឹងថា ​មានសត្តានុពលដ៏អស្ចារ្យ ​សម្រាប់កសិករខ្នាតតូច មានភាពធន់ និងរួមចំណែកក្នុង​មធ្យោបាយសំខាន់ៗ ដែលអាចវាស់វែងបានដល់កំណើនសេដ្ឋកិច្ច»។

លោកស្រីបន្តថា កត្តាទាំងនេះ នឹងទាមទារឱ្យមានការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ការ​សាងសង់​ខ្សែ​សង្វាក់តម្លៃប រិក្ខាធារាសាស្រ្ដ ​និងការបង្កើតទីផ្សារ និងធានាលទ្ធភាពទទួល​បាននូវ​សេវាហិរញ្ញវត្ថុជាដើម។

បើតាមសេចក្ដីប្រកាសព័ត៌មានចាប់ពីឆ្នាំ ១៩៩៦ មក ទីភ្នាក់ងារ IFAD បានផ្ដល់ហិរញ្ញប្បទាន​ដល់កម្មវិធី ​និងគម្រោងអភិវឌ្ឍន៍ជនបទចំនួន១២ ​នៅកម្ពុជាលើការវិនិយោគសរុបចំនួន ៩៥០.៤៨ លានដុល្លារអាមេរិកដែលក្នុងនោះ ៣០៩.០៨ លានដុល្លារ ​បានមកពីធនធានផ្ទាល់របស់ទីភ្នាក់ងារ IFAD។ ​ការវិយិយោគទាំងនេះបានផ្ដល់អត្ថប្រយោជន៍​ដល់គ្រួសារជាង ១.៥៦ លានគ្រួសារ​នៅក្នុងប្រទេសកម្ពុជា៕អត្ថបទ៖ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព

2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm