បាត់ដំបបង ៖ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះជួយស្រុកបវេល នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ បានទទួលអំណោយពីសប្បុរសជន សម្រាប់ទុកចែកជូនពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ នៅក្នុងស្រុកបវេល ខេត្តបាត់ដំបង ។
ការទទួលអំណោយនេះ ក៏មានការចូលរួមពីលោក ណុប ដារ៉ា អភិបាលរងខេត្តបាត់ដំបង រួមទាំងមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃជាច្រើនរូបទៀត ដោយអំណោយទាំងនោះមានថ្នាំពេទ្យ ពីទូរទស្សន៍ប៉ុស្តិ៍លេខ៥ រួមជាមួយទីហ្វី និងទឹកបរិសុទ្ធលីយ៉ុង ។
ក្នុងឱកាសនោះ ឯកឧត្តម សក់ សេដ្ឋា បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ បានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការផ្ដល់អំណោយជូនពលរដ្ឋ បាននិងកំពុងជួបគ្រោះទឹកជំនន់ ហើយឯកឧត្តម នឹងយកអំណោយទាំងអស់នេះ ទៅចែកជូនពលរដ្ឋរងគ្រោះ ឲ្យបានដល់ដៃគ្រប់គ្នា ៕
