មិនធម្មតា​! ឈប់​លេង​បាល់​មកលេង​កូនគោល Gareth Bale បាន​លេខ ១៦ នៅ​កម្មវិធី Pebble Beach Pro-Am

2023/02/07 07:20:56 pm        146

​វាយកូនគោល៖ ​អតីត​កីឡាករ​ក្រុម​ជម្រើសជាតិ​វែ​ល Gareth Bale ដែល​បាន​ចូលនិវត្តន៍​ពី​អាជីព​បាល់ទាត់​ទៅហើយនោះ បាន​ចូលរួម​ការប្រកួត​វាយ​កូនគោល​ពាក់កណ្តាល​អាជីព​មួយ​នៅ​រដ្ឋកា​លី​ហ្វ​នីញ៉ា​សហរដ្ឋអាមេរិក និង​ទទួលបាន​លទ្ធផល​ល្អ​ផងដែរ​។

​​ការប្រកួត​ពាក់កណ្តាល​អាជីព Pebble Beach Pro-Am ត្រូវបាន​កាត់បន្ថយ​ម​ក​ត្រឹម ៥៤ឡូ​ដោយសារ​បញ្ហា​អាកាសធាតុ ខណៈដែល Gareth Bale និង​ដៃគូ​របស់គេ Joseph Bramlett ទទួលបាន​ចំនាត់ថ្នាក់​លេខ ១៦ ក្នុង​កម្មវិធី​នេះ​ដោយ​ធ្វើបាន ១៦អាន់​ឌើ​ផា​។ ​សម្រាប់​ជើងឯក​កម្មវិធី​នេះបាន​ទៅ​កីឡាករ​អង់គ្លេស Justin Rose ដែល​បានបញ្ចប់​ជាមួយនឹង​លទ្ធផល ១៥អាន់​ឌើ​ផា តាម​ពីក្រោយ​មួយ​ស្ត្រូ​កដោយ​កីឡាករ​អាមេរិក Peter Malnati និង​លេខ៣ កីឡាករ​អាមេរិក​រូប​ទៀត Denny McCarthy​។

​​រំលឹកថា Bale ស្រឡាញ់​កីឡាវាយកូនគោល​ត្រូវបាន​គេ​ស្គាល់​យ៉ាងច្បាស់ ជាពិសេស​អំឡុងពេល​ដែល​គេ​នៅ​ជាមួយ Real Madrid ជា​កន្លែង​ដែល​បានឈ្នះ​ពានរង្វាន់ Champions League ចំនួន ៥ដង ដោយ​ធ្លាប់បាន​បង្ហោះ​សារ​បែប​ឌី​ដងមកកាន់​ក្លិប​នៅពេល​ស្ថិត​ក្រៅ​ជម្រើស ១១នាក់​មួយ​រយៈពេល​។​ សូមបញ្ជាក់ថា ​ការប្រកួត​កម្មវិធី AT&T Pebble Beach Pro-Am មាន​អ្នកចូលរួម​ចំនួន ១៥៦​នាក់​ចូលរួម​ចាប់ពី​ថ្ងៃទី២ ដល់ទី៥ ខែកុម្ភៈ រួមជាមួយ​វត្តមាន​ជើងឯក US Open, Matt Fitzpatrick និង​កីឡាករ​លំដាប់​លេខ៣ ពិភពលោក Patrick Cantlay ជាដើម​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm