ទួរគី៖ សាច់ញាតិជនរងគ្រោះជាច្រើនគ្រួសារ បានមកប្រមូលផ្តុំគ្នានៅកន្លែងនៃអគារបាក់រលំ និងខូចខាតក្នុងទីក្រុងឌីយ៉ាបាគៀ (Diyarbakir) ភាគអាគ្នេយ៍ប្រទេសទួរគី បន្ទាប់ពីរញ្ជួយដីដ៏ខ្លាំងបានបំផ្លាញប្លុកលំនៅឋានទៅជាគំនរកម្ទេចថ្ម និងគំនរឥដ្ឋដែលបាក់បែកនៅរាយពាសពេញ។
ឧប្បត្តិហេតុដែលថតបានដោយកាមេរ៉ារបស់រដ្ឋ TRT Haber បង្ហាញកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះត្រូវបានបង្កើននៅទីតាំងនោះ ខណៈពលរដ្ឋបានបួងសួងសម្រាប់ព័ត៌មានពីសាច់ញាតិ និងមិត្តភក្តិរបស់ពួកគេ។ ដោយមានសេវាសង្គ្រោះបន្ទាន់ និងអ្នកជួយសង្គ្រោះរួចហើយនៅកន្លែងកើតហេតុ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧.៨រ៉ិចទ័របានវាយប្រហារ អគារផ្សេងទៀតៗក៏បានបាក់រលំដោយការរញ្ជួយដីកម្រិត ៧.៧រ៉ិចទ័រដោយមានហុយផ្សែងធូលី និងសំឡេងស្រែកពីអ្នកឈរមើលហេតុការណ៍។ ពលរដ្ឋនៅក្នុងទីក្រុង Diyarbakir ជាទីក្រុងដែលមានប្រជាជន ១.២២លាននិយាយថា យើងកំពុងរង់ចាំជាមួយក្តីសង្ឃឹម យើងនឹងទទួលបានដំណឹងល្អ។ លោកនិយាយថា យ៉ាងហោចណាស់អគារចំនួន ២០ខ្នងបានបាក់រលំដោយការរញ្ជួយដីដ៏ខ្លាំង ទោះបីជាទីក្រុងនេះស្ថិតនៅចម្ងាយ ២៧០គីឡូម៉ែត្រពីចំណុចកណ្តាលនៃគ្រោះរញ្ជួយដីក៏ដោយ។
ពលរដ្ឋផ្សេងទៀតដែលបានរត់ឡើងមកលើផ្លូវជាមួយក្រុមគ្រួសាររបស់លោក ការរញ្ជួយដីបានកាត់ផ្តាច់ទំនាក់ទំនងគួរឱ្យព្រួយបារម្ភ។ យើងមានអារម្មណ៍ភ័យខ្លាច និងព្រួយបារម្ភ នៅពេលដែលយើងដឹងថាមានមនុស្សដែលយើងមិនអាចជួយសង្គ្រោះបាន។ មនុស្សជាង ៤,៣០០នាក់បានស្លាប់ និងរាប់ពាន់នាក់ទៀតរងរបួសនៅក្នុងប្រទេសទួរគី និងភាគពាយព្យប្រទេសស៊ីរី។ អ្នកនៅរស់រានមានជីវិតមួយចំនួន កំពុងត្រូវបានទាញយកចេញពីកម្ទេចកម្ទីបាក់បែក ដោយផ្តល់ឱកាសនៃក្តីសង្ឃឹម ទោះបីជាមានការព្រួយបារម្ភថា ចំនួនអ្នកស្លាប់នឹងកើនឡើងក៏ដោយ៕ អត្ថបទ៖ ប៊ុនថន


