ប្រទេស​ឈី​លី​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ​ខ្លាំង​បំផុត​ក្នុង​កំណត់ត្រា ខណៈ​អ្នកស្លាប់​កើន​ដល់ ​២៦​នាក់​

2023/02/07 09:25:10 pm        601

​ឈីលី៖ ក្រុម​អ្នក​ពន្លត់អគ្គិភ័យ​ប្រទេស​ឈី​លី​កំពុង​ប្រយុទ្ធ ​ដើម្បី​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ ខណៈ​អ្នក​ស្ម័គ្រចិត្ត​ក្នុង​ប្រទេស​ និង​អន្តរជាតិ​ធ្វើការ ​ដើម្បី​យកចេញ​កម្ទេចកម្ទី​ដែល​បន្សល់ទុក​ដោយ​អគ្គិភ័យ​។

ភ្លើង​ឆេះ​ព្រៃ​បាន​លេប​ត្របាក់​ផ្ទៃដី​ចំនួន ២៧០,០០០ហិកតា បណ្តាល​ឲ្យ​មនុស្ស ២៦នាក់​ស្លាប់​រហូត​មក​ដល់​ពេល​នេះ​នៅ​ភាគខាងត្បូង​ប្រទេស​ឈី​លី ហើយ​បាន​ធ្វើឱ្យ​ឆ្នាំ​២០២៣​ នេះ​ជា​ឆ្នាំ​ដ៏​អាក្រក់​បំផុត​លើក​ទី២ នៃ​អគ្គិភ័យ​ឆាបឆេះ​លើ​ផ្ទៃ​ច្រើន​ហិកតា​ បន្ទាប់ពី​អ្វីដែល​គេ​ហៅថា «​ព្យុះ​អគ្គិភ័យ​» ដែល​បាន​កើតឡើង​នៅ​ប្រទេស​នេះ​ក្នុង​ឆ្នាំ​២០១៧។ សាជីវកម្ម​ព្រៃឈើ​ជាតិ​របស់​រដ្ឋ​បាន​រាយការណ៍​ថា គិត​ត្រឹម​ព្រឹក​ថ្ងៃ​ចន្ទមាន​ភ្លើង​ឆេះ​ដ៏​សកម្ម​ចំនួន ២៧៥​កន្លែង ដែល​ក្នុង​នោះ ៦៩​កន្លែង​កំពុង​ទប់​ស្កាត់​ក្នុង​ស្ថានភាព​ពិបាក​ខ្លាំង ខណៈ​អាជ្ញាធរ​និយាយ​ថា អាកាសធាតុ​ក្តៅ​ស្ងួត​នឹង​បន្ត​នៅ​សប្តាហ៍​នេះ ដែល​កាន់តែ​ធ្វើ​ឲ្យ​ភ្លើង​ឆេះ​កាន់​តែ​ខ្លាំង​ឡើង​អាក្រក់​បំផុត ​នៅក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​។​

​ប្រទេស​ឈី​លី​ស្ថិត​នៅ​ក្នុង​រយៈពេល​ជាង​ ១​ទសវត្សរ៍​នៃ​អាកាសធាតុ​ក្តៅ​ស្ងួត ដែល​អង្គការ​ឧតុនិយម​ពិភពលោក​ហៅថា​ជា «​គ្រោះ​រាំងស្ងួត​» កាលពី​ឆ្នាំមុន ដោយ​បាន​និយាយ​ថា វា​ជា​រយៈពេល​វែង​បំផុត និង​បាន​កត់សម្គាល់​ពី​វិបត្តិ​ទឹក​ដ៏​ធំ​មួយ​។ រលក​កម្តៅ និង​ខ្យល់​បក់​ខ្លាំង​បាន​បណ្តាល​ឱ្យ​អណ្តាត​ភ្លើង​រាលដាល​យ៉ាង​ឆាប់រហ័ស ក្នុងអំឡុងពេល​រដូវ​ក្តៅ​នៅ​អឌ្ឍគោល​ភាគ​ខាង​ត្បូង៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        47
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        52
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        74

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី

2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm