ជិត១ឆ្នាំ កម្លាំងបោសសំអាតមីនរកឃើញសំណល់ជាតិផ្ទុះ នៅបាត់ទន្លេ ក្នុង​ស្រុកពាមជរ ជាង២ពាន់គ្រាប់

2023/02/07 10:07:55 pm        236

កណ្ដាល៖ ត្រឹមរយៈពេលជិត ១ឆ្នាំ ក្រុមការងារអន្តរក្រសួង​ បានរុករកឃើញសំណល់ជាតិផ្ទុះ បន្សល់ទុក​ពីសង្គ្រាម​ក្នុងបាត់ទន្លេ នៅកោះពាមរាំង ស្ថិតក្នុងកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង ប្រមាណជាង ២ពាន់គ្រាប់ ស្មើនឹងជិត ៤ម៉ឺនគីឡូក្រាម ។

ក្នុងវេទិកាសាធារណៈស្តីពី ការបូមខ្សាច់ ដើម្បីគាំទ្រកិច្ចប្រតិបត្តិការបោសសំអាតគ្រាប់ មីនមិន​ទាន់​ផ្ទុះ ​និងស្រង់​នាវា​លិចនៅបាតទន្លេ ស្ថិតក្នុងស្រុកលើដែក ខេត្តកណ្ដាល នៅថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ២០២៣​ ក្រោមវត្តមានឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) លោកឧត្តមសេនីយ៍ត្រី ម៉ុង សុគន្ធារ័ត្ន ប្រធាន​វិទ្យាស្ថានបច្ចេកទេស សកម្មភាពកំចាត់មីន បានលើកឡើងថា ប្រតិបត្តិការរុករកសំណល់ជាតិផ្ទុះ នៅកោះពាមរាំង បានចាប់ផ្ដើមអនុវត្តតាំង​ពីថ្ងៃទី១១ ខែមិនា ឆ្នាំ២០២២មក មានកម្លាំងអនុវត្តចំនួន ៦៧នាក់ ក្នុងនោះមានកម្លាំងស៊ីម៉ាក់ អង្គភាពពិសេស៩១១ រួមទាំងការប្រើប្រាស់សម្ភារសំខាន់ៗជាច្រើនប្រភេទ ។

លោកបន្តថា បន្ទាប់ពីកំណត់នូវទីតាំង និងទំហំច្បាស់លាស់ ក្រុមការងារបានរកឃើញ​កាក​សំណល់​ជាតិផ្ទុះ និង​គ្រាប់​មីនចំនួនជាង ២ ៧០០គ្រាប់ កាំភ្លើងធុនស្រាល ២ដើម និងរកឃើញ​បំណែក​នាវាប្រមាណជាង ៦ ៦០០គីឡូក្រាម សរុបទាំងអស់មានទម្ងន់ជិត ៤ម៉ឺនគីឡូ ក្រាម ។

លោកឧត្តមសេនីយ៍ត្រី ម៉ុង សុគន្ធារ័ត្ន បានបន្ថែមថា ក្នុងពេលប្រតិបត្តិការកន្លងមកនេះ ក្រុមការងារ​ខ្វះកិច្ចសហការ ក្នុងការបូមខ្សាច់ ដើម្បីគាំទ្រដល់កិច្ចប្រតិបត្តិការ និងខ្វះខាតនូវថវិកាគាំទ្រផងដែរ ។

ក្នុងឱកាសនោះ ឯកឧត្តម ហេង រតនា មានប្រសាសន៍ថា កិច្ចការរុករកយុទ្ធភណ្ឌជាតិផ្ទុះ និងស្រង់​បំណែក​នាវា គឺត្រូវទាមទារការបូមខ្សាច់សិន ទើបអនុវត្តការងារបាន ព្រោះគ្រាប់ និងបំណែក​ទាំងអស់នោះ សុទ្ធសឹង​តែនៅ​ជម្រៅជ្រៅ ។

គួរបញ្ជាក់ថា នៅតំបន់កោះពាមរាំងនេះ កាលពីសម័យសង្គ្រាមមាននាវាលិចទឹកទន្លេ រួមទាំងមាន​គ្រាប់មីន និង​យុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់ ត្រូវបានទម្លាក់ រួមទាំងធ្លាក់កប់ក្នុងបាតទន្លេ និង​បន្សល់​ទុក​ដល់​បច្ចុប្បន្ន​ជាច្រើនគ្រាប់ ៕ អត្ថបទ ៖ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        105
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        210
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        195

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm