កម្ពុជា-អាមេរិក បើកវគ្គបណ្តុះបណ្តាលស្តីពីការការពារ ការត្រួតពិនិត្យរមណីយដ្ឋាន និងការចងក្រងឯកសារ នៃអំពើចោរកម្មក្នុងប្រទេសកម្ពុជា

2023/02/08 12:28:59 am        153

ភ្នំពេញ ៖ ក្រុមការងារបេតិកភណ្ឌវប្បធម៌ របស់សហរដ្ឋអាមេរិក បើកវគ្គបណ្តុះបណ្តាល ស្តីពី ការការពារ ការត្រួតពិនិត្យរមណីយដ្ឋាន និងការចងក្រងឯកសារ នៃអំពើចោរកម្មក្នុងប្រទេសកម្ពុជា ដល់មន្ត្រីជំនាញ, រៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឧបត្ថម្ភមូលនិធិដោយក្រសួងការបរទេសសហរដ្ឋអាមេរិក, ដែលមានរយៈពេល៧ថ្ងៃ(៧-១៣) ចាប់ផ្តើមពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

​ឯកឧត្តម ហេង កំសាន្ត អគ្គនាយករងបេតិកភណ្ឌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា គម្រោង​នេះបាន​ចាប់ផ្តើមតាំងពីឆ្នាំ២០១៩ ប៉ុន្តែដោយសារជួបវិបត្តិកូវីដ-19 បានអាក់ខានមួយរយៈ ដោយមានធូរស្បើយពីជំងឺកូវីដ-19 ទើបយើងចាប់ផ្តើមដំណើរការឡើងវិញ។

​ជាមួយគ្នានោះដែរ ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា បានមានប្រសាសន៍ថា តាំងពីឆ្នាំ ១៩៩៧ មក សហរដ្ឋអាមេរិក បានបញ្ជូនត្រឡប់មកវិញ នូវវត្ថុបូរាណចំនួនជាង ១០០ ដុំ ហើយ ឆ្នាំនេះ មានបញ្ជូនមកបន្ថែមទៀត។ កិច្ចការនេះដំណើរការទៅបានដោយសារមានការខិតខំរួមគ្នា របស់រដ្ឋាភិបាល កម្ពុជា និងរដ្ឋាភិបាលអាមេរិក នៅថ្នាក់សហព័ន្ធ និងថ្នាក់មូលដ្ឋាន។ បូរាណវិទូអាមេរិក បានរួមចំណែកជា​ការស្រាវជ្រាវ​សំខាន់ៗ ក្នុងការជួយធ្វើឲ្យយល់ពីសិល្បៈបូរាណខ្មែរ។

អ្នកជំនាញកម្ពុជាជាច្រើនបានសិក្សា ឬធ្វើដំណើរទៅសហរដ្ឋអាមេរិក ដើម្បីចែករំលែកព័ត៌មាន និងសហការជា​មួយ​អ្នកឯកទេសទាំងនោះ និងអ្នកឯកទេសអាមេរិកដទៃទៀត។ សហរដ្ឋអាមេរិក នៅបន្តជួយគាំទ្រកិច្ចប្រឹងប្រែង​អភិរក្ស​ប្រាសាទព្រះវិហារ និងបានបផ្ដល់ជំនួយជាង ៣,៥ លានដុល្លារ ក្នុងការជួសជុលប្រាសាទភ្នំបាខែងឡើងវិញ។ សហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ ក៏បានផ្តល់ជំនួយឥតសំណងដល់កិច្ចប្រឹងប្រែងនៃការអប់រំដល់សហគមន៍ នៅប្រាសាទសំបូរព្រៃគុក។ ជាពិសេសអ្នកជំនាញជនជាតិអាមេរិក មកទីនេះ នាថ្ងៃនេះ ដើម្បីផ្តល់ការបណ្តុះបណ្តាល គឺជាសមាជិកនៃក្រុម ការងារ​បេតិកភណ្ឌវប្បធម៌ (CATF) ​ពួកគេ​មានមកពីទីក្រុងនានានៃសហរដ្ឋអាមេរិក ដែល​មាន​បទពិសោធន៍សំខាន់ក្នុងផ្នែកបុរាណវិទ្យា ការអនុវត្តច្បាប់ និងបេតិកភណ្ឌវប្បធម៌។ ការបណ្ដុះបណ្តាលនេះ នឹង​ណែនាំ​នូវការបង្កើតនិងរក្សាទុកនូវឯកសារសម្រាប់ទីតាំងអភិរក្ស និងសម្រាប់ តាមដាននូវការអនុត្តនានា។ គោលដៅគឺដើម្បីឱ្យកម្ពុជាបង្កើតបាននូវប្រព័ន្ធសារពើភណ្ឌទីតាំងថ្នាក់ជាតិ។

ទន្ទឹមគ្នានោះដែរ លោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការ តំណាងលោកជំទាវបណ្ឌិត សភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានថ្លែងថា ជាច្រើនឆ្នាំមកនេះ ប្រទេសកម្ពុជាបាន​នឹងកំពុង​ចាត់វិធានការ​សំខាន់ៗដើម្បីការពារបេតិកភណ្ឌរបស់ខ្លួន។ ប្រទេសកម្ពុជាគឺជាប្រទេសអាស៊ី​ដំបូងគេដែល​បានផ្តល់សច្ចាប័ន​លើអនុសញ្ញាអង្គការយូណេស្កូឆ្នាំ 1970 ស្តីពីមធ្យោបាយនៃការហាមឃាត់ និងទប់ស្កាត់ការនាំចូល ការនាំចេញ និងការផ្ទេរកម្មសិទ្ធិដោយខុសច្បាប់នៃកម្មសិទ្ធិវប្បធម៌។ ចំណែកនៅថ្នាក់ជាតិ រាជរដ្ឋាភិបាលកម្ពុជា បានអនុវត្ត​ច្បាប់ស្តីពី​ការការពារសម្បត្តិវប្បធម៌។ ក្របខណ្ឌច្បាប់នេះគឺជាមូលដ្ឋានសំខាន់មួយដើម្បី ការពារការ​បាត់បង់​ទ្រព្យសម្បត្តិ​វប្បធម៌នាពេលអនាគត និងដើម្បីស្ដារឡើងវិញនូវបេតិកភណ្ឌដែលបានបាត់បង់។ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងរាប់មិនអស់ ដើម្បីទប់ស្កាត់ការជួញដូរសិល្បៈខុសច្បាប់។ ជាអកុសល ទោះបីជាយើង​ខិតខំ​ការពារបេតិកភណ្ឌវប្បធម៌របស់យើងក៏ដោយ ការលួចប្លន់ និងការបំផ្លិចបំផ្លាញទីតាំងបុរាណវត្ថុនៅតែមាន។ ដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរខុសច្បាប់លើវត្ថុវប្បធម៌ប្រកបដោយប្រសិទ្ធភាព យើងត្រូវសម្របសម្រួល​កិច្ចខិតខំ​ប្រឹងប្រែង និងជំរុញកិច្ចសហប្រតិបត្តិការរវាងស្ថាប័ន អង្គការ និងប្រទេសផ្សេងៗ។ វិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីប្រឆាំងការជួញដូរវត្ថុបុរាណ និងវត្ថុវប្បធម៌ខុសច្បាប់ អាស្រ័យទៅ​លើ​កិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងអន្តរកម្មរវាងភាគីពាក់ព័ន្ធសំខាន់ៗ រួមមាន អាជ្ញាធរវប្បធម៌ នគរបាល គយ និងរដ្ឋាករ សារមន្ទីរ ឈ្មួញ និងអ្នកជំនាញសិល្បៈ និងវប្បធម៌។ កិច្ចសហប្រតិបត្តិការនៅតាមបណ្តាប្រទេសផ្សេងៗគ្នាក្នុងចំណោមប្រទេសជិតខាងគឺមានសារៈសំខាន់សម្រាប់

យើងក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរវត្ថុបុរាណ​ខុសច្បាប់​ និង​ថែរក្សាប្រវត្តិសាស្ត្រ និងវប្បធម៌របស់យើង។ ការអភិរក្សវត្ថុបុរាណរបស់យើង គឺជាការអភិរក្សប្រវត្តិសាស្រ្តរបស់យើង អនុញ្ញាតឱ្យមនុស្សជំនាន់​ក្រោយយល់​ពីភាពសម្បូរបែបនៃវប្បធម៌របស់ពួកគេ និងលើកទឹកចិត្តឱ្យពួកគេការពារបេតិកភណ្ឌរបស់ពួកគេ៕ អត្ថបទ ៖ រដ្ឋា



អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm