លោកជំទាវ ម៉ែន សំអន ជំរុញ​ការធ្វើ​អធិការកិច្ច​អង្គភាព​មាន​ហានិភ័យ​ខ្ពស់ ពាក់ព័ន្ធ​អំពើពុករលួយ​

2023/02/08 01:06:55 am        691

​ភ្នំពេញ​៖ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយរដ្ឋសភា ​​ព្រឹទ្ធសភា និង​អធិការកិច្ច បាន​ដាស់តឿន​ដល់​មន្ត្រីក្រោមឱវាទ​ត្រូវតែពង្រឹង​ការចុះ​ធ្វើ​អធិការកិច្ច ចំពោះ​អង្គភាព​មាន​ហានិភ័យ ពាក់ព័ន្ធ​នឹង​អំពើពុករលួយ ឬ​កិបកេង ថវិការដ្ឋ​។​

​ក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២២ និង​លើក​ទិសដៅ​អនុវត្ត ឆ្នាំ​២០២៣ នៅ​ថ្ងៃទី​៧ ខែកុម្ភៈ នេះ លោកជំទាវ ម៉ែន សំអន បាន​មានប្រសាសន៍ថា មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់ ត្រូវខិតខំ​បំពេញការងារ​ទៅតាម​តួនាទី ដោយ​ទទួលខុសត្រូវ​ខ្ពស់ ដើម្បី​បង្កើត​សមិទ្ធផល​ជូន​ក្រសួង និង​ត្រូវ​ពង្រឹង​វិន័យ​ការងារ ដោយ​ត្រូវមាន​វត្តមាន​ឱ្យបាន​ជាប់​ជាប្រចាំ និង​បន្ត​បំពេញការងារ​ជាធម្មតា ដោយ​ត្រូវ​តាមដាន​ព័ត៌មាន និង​ស្រាវជ្រាវ​ឯកសារ​គោលនយោបាយ លិខិតបទដ្ឋាន​គតិយុត្តនានា ដែល​ពាក់ព័ន្ធ​នឹង​ការងារ​ក្រសួង ដើម្បី​ពង្រឹងសមត្ថភាព​ជំនាញ​ទៅតាម​តួនាទី និង​ភារកិច្ច។​

​លោកជំទាវ បាន​បន្តថា ក្នុងពេល​បំពេញបេសកកម្ម ត្រូវគោរព​ឱ្យបាន​ខ្ជាប់ខ្ជួន និង​ម៉ឺងម៉ាត់ ទៅតាម​ក្រមសីលធម៌​មន្ត្រីរាជការ​អធិការកិច្ច ក្នុងនោះ​តម្រូវ​ឲ្យ​មន្ត្រី​អធិការកិច្ច ត្រូវ​ឈរលើ​គោលការណ៍​គ្រឹះ សុចរិត​ភាព ភាពមិនលំអៀង សមត្ថភាព​វិជ្ជាជីវៈ ឯករាជ្យភាព ត្រូវមាន​ភាពទន់ភ្លន់​តែ​ម៉ឺងម៉ាត់ ដោយ​យក​ច្បាប់​ជាធំ។ ត្រូវ​ពង្រឹង​ប្រសិទ្ធភាព ក្នុង​បេសកកម្ម​ចុះ​ធ្វើ អធិការកិច្ច​ការអង្កេត ស្រាវជ្រាវ​ពាក្យបណ្តឹង និង​ការតាមដាន​ការអនុវត្ត​ច្បាប់ តាមរយៈ​ការរក​ព័ត៌មាន​ឲ្យ​មាន​តុល្យភាព​ច្បាស់លាស់ មាន​ភស្តុតាង និង​ឯកសារ​សម្អាង​គ្រប់គ្រាន់។​

​លោកជំទាវ ម៉ែន សំអន បាន​បន្ថែមថា ត្រូវ​ចុះ​ធ្វើ​អធិការកិច្ច​លើ​អង្គភាព​ណា ដែលមាន​ហានិភ័យ​ខ្ពស់ ដូចជា​អង្គភាព​រក​ចំណូល និង​ចំណាយ​ថវិការដ្ឋ​ច្រើន ដែល​អាចទាក់ទង​នឹង​អំពើពុករលួយ ឬ​ការ​កិបកេង​ថវិការដ្ឋ។ ផ្នែក​ដទៃទៀត ជាពិសេស​ការផ្សព្វផ្សាយ​ច្បាប់ ការទទួល និង​ដោះស្រាយ​ពាក្យបណ្ដឹង និង​ការតាមដាន​ការអនុវត្ត​ច្បាប់​ត្រូវធ្វើ​បន្ត​ជាធម្មតា​។​

​គួរ​បញ្ជាក់ថា កាលពី​ឆ្នាំ​២០២២ ក្រសួង បាន​ចុះ​ផ្សព្វផ្សាយ​ច្បាប់ នៅ​គ្រប់​ខេត្ត​-​រាជធានី ដើម្បី​លើកតម្កើង​ការយល់ដឹង​អំពី​ច្បាប់​សំខាន់ៗ​នានា ជូន​ប្រជាពលរដ្ឋ ជាពិសេស​យុវជន និង​សិស្សៗ​។ ក្រសួង​ក៏បាន​បណ្តុះបណ្តាល​មុខជំនាញ​ទាក់ទង​នឹង​អធិការកិច្ច ដល់​មន្ត្រីរាជការ ក្រសួង និង​មន្ត្រី​អធិការកិច្ច​តាម​ក្រសួង​ស្ថាប័ន​ផ្សេងៗ​ផង ដើម្បី​សម្រេចបាន​នូវ​គោលដៅ អនាគត ឆ្នាំ​២០២៣ ៕​អត្ថបទ​៖ បាន សុខ​រិ​ទ្ធិ​

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm