សមាគមជប៉ុន-កម្ពុជា សន្យាទាក់ទាញអ្នកវិនិយោគជប៉ុន ដើម្បីជួយអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា

2023/02/08 02:23:13 am        127

​ភ្នំពេញ​៖ សមាគម​ជប៉ុន​-​កម្ពុជា (JCA) បាន​សន្យាថា នឹង​ទាក់ទាញ​អ្នកវិនិយោគទុន​របស់​ខ្លួន​ឱ្យបាន​ច្រើន​បន្ថែមទៀត សម្រាប់​ចូលរួម​ជួយ​អភិវឌ្ឍន៍​វិស័យ​ធនធានមនុស្ស​របស់​ក​ម្ពុ​ជា​ឲ្យ​កាន់​តែមាន​សមត្ថភាព ទាំង​ចំណេះ ជំនាញ ដើម្បី​ដើរ​ឱ្យទាន់​តម្រូវការ​សង្គម​-​សេដ្ឋកិច្ច ដែល​កំពុងមាន​ការរីក​ចម្រើន​នាពេល​បច្ចុប្បន្ននេះ​។

​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅក្រោយ​ជំនួប​ការងារ រវាង​ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី អ៊ិត សំហេង និង​លោក តា​កា​ហា​ហ្ស៊ី ហ្វូ​ម៉ៃ​គី (Takahashi Fumiaki) ប្រធាន​សមាគម​ជប៉ុន​-​កម្ពុជា និង​ជា​អតីត​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា នៅ​រសៀល​ថ្ងៃទី​៧ កុម្ភៈ ឆ្នាំ​២០២៣​នេះ បាន​ឲ្យ​ដឹងថា ក្នុងឱកាស​នៃ​ជំនួប​នោះ ឯកឧត្តម​រដ្ឋមន្ត្រី បានលើកឡើង​អំពី​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ បាន​បង្កើន​កិច្ចសហប្រតិបត្តិការ​ដ​ល់​កម្រិត​ដៃគូរ​ជា​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​។

មួយវិញទៀត​លំហូរ​ពាណិជ្ជករ​ជប៉ុន បាន​ចូលមក​កម្ពុជា​កាន់តែច្រើន វិនិយោគ​លើ​គ្រប់​វិស័យ បានផ្តល់​ឱកាស​ការងា​រ​ជូន​ដល់​ពលរដ្ឋ​កម្ពុជា​បាន​យ៉ាងច្រើន​នេះ​ជាការ​បង្ហាញ​ពី​សក្តានុពល និង​ភាពទាក់ទង​របស់​កម្ពុ​ជា​។ ឯកឧត្តម​បន្តថា ការមើលឃើញ​ពី​វត្តមាន​របស់​អ្នកវិនិយោគ​ជប៉ុន មកកាន់​កម្ពុជា​ច្រើន ជាការ​ជំរុញ​ទាក់ទាញ​អ្នកវិនិយោគ​ប្រទេស​ដទៃ​ផ្សេងទៀត​មកកាន់​កម្ពុជា ក៏​កាន់តែច្រើន​បន្ថែម​ទៀតផង​ដែរ​។

​ឯកឧត្តម​រដ្ឋមន្ត្រី អ៊ិត សំហេង ទទួលស្គាល់ថា ការវិនិយោគ​របស់​ជ​ប៉ុន ពិតជា​នាំនូវ​បច្ចេកវិទ្យា​ទំនើប​ថ្មីៗ និង​យន្តការ​គ្រប់គ្រង​ក្រុមហ៊ុន រោងចក្រ ឱ្យ​កាន់​តែមាន​ភាពងាយស្រួល​។ ឯកឧត្តម កត់សម្គាល់​ឃើញថា ក្រុមហ៊ុន​របស់​ជប៉ុន​ដែលមាន​វត្ត​មាននៅ​កម្ពុជា កម្រ​មាន​វិវាទ​ការងារ​ណាស់ ដោយ​ក្រុមហ៊ុន​អនុវត្ត​ទៅតាម​ច្បាប់​បានល្អ រួម​នឹង​ទំនាក់ទំនង រវាង​និយោជក​ជប៉ុន និង​កម្មករនិយោជិត​កម្ពុ​ជាមាន​ភាពសុខដុមរមនា​នឹង​គ្នា​។

​ឯកឧត្តម ចង់ឃើញ​កម្មសិក្សាការី​កម្ពុជា​បាន​ទៅធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន ឱ្យបាន ៥​ម៉ឺន​នាក់ ខណៈ​បច្ចុប្បន្ន កម្មសិក្សាការី​កម្ពុជា​បានចេញ​ទៅធ្វើ​ការ​នៅ​ជប៉ុន​បាន​ត្រឹម​ប្រមាណ ២​ម៉ឺន​នាក់​ប៉ុណ្ណោះ​។

​ឆ្លៀត​ក្នុងឱកាស ឯកឧត្តម​រដ្ឋមន្ត្រី ស្នើ​ដល់​ខាង​ភាគី​ជប៉ុន ធ្វើការ​បណ្តុះបណ្តាល​ធន​ធាន​មនុស្ស​របស់​កម្ពុ​ជា ដើម្បី​ឈានទៅ​សម្រេច​ឱ្យបាន​នូវ​ចំនួន ៥​ម៉ឺន​នាក់ នាពេល​ដ៏​ខ្លី​ខាងមុខនេះ​។

​ជាការ​ឆ្លើយតប ភាគី​ជប៉ុន បាន​លើកឡើងថា នឹង​ប្រឹងប្រែង​ធ្វើយ៉ាងណា​ជួយ​មក​កម្ពុជា​លើ​ជំនាញ​ដ៏​ចាំបាច់ ដែល​កំពុងមាន​តម្រូវការ​សម្រាប់​ទៅធ្វើ​ការ​នៅ​ជប៉ុន​។

ដោយ​សង្កេតឃើញថា រថយន្ត​ដែល​ផលិត​នៅ​ប្រទេស​ជប៉ុន​បាន​ចរាចរណ៍​នៅ​កម្ពុ​ជាមាន​ចំនួន​កាន់តែច្រើន ដែលជា​ឱកាស​មួយ​សម្រាប់​ឱ្យ​ខាង​ជប៉ុន​ផ្តល់​ការបណ្តុះបណ្តាល​លើ​ជំនាញ​ថែទាំ និង​ជួសជុល​រថយន្ត​នេះ ទៅដល់​យុវជន​កម្ពុជា​ឱ្យ​កាន់​តែមាន​សមត្ថភាព រួម​នឹង​ផ្តល់​ការបណ្តុះបណ្តាល​ជំនាញ​កែស​ម្ជ​ស្ស ដែលជា​ជំនាញ​មួយ​កំពុងតែ​ពេញនិយម ដែល​អាច​ផ្តល់​ចំណូល​បាន​ប្រសើរ បើ​យុវជន យុវតី​របស់​កម្ពុជា ចាប់យក​អាជីព​ខាង​កែស​ម្ជ​ស្ស​នេះ បាន​ស្ទាត់ជំនាញ​។

​តាម​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានបញ្ជាក់​បន្ថែមថា ដើម្បី​ចូលរួម​អបអរសាទរ គម្រប់​ខួប​លើក​ទី​៧០ នៃ​ចំណងមិត្តភាពរ​វា​ង​កម្ពុជា​-​ជប៉ុន ខាង​សមាគម​ជប៉ុន​-​កម្ពុជា គ្រោង​នឹង​រៀបចំ​នូវ​កម្មវិធី​មួយចំនួន ដើម្បី​ជាការ​រំលឹក​នូវ​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង​ប្រទេស​ទាំងពីរ​ផង​ក៏ដូចជា​ទាក់ទាញ​អ្នកវិនិយោគ​ជប៉ុន​មក​កម្ពុជា​ឱ្យបាន​ច្រើន​បន្ថែមទៀត ដើម្បី​លើកស្ទួយ​សេដ្ឋកិច្ច​របស់​កម្ពុជា​ឱ្យមាន​ភាពសម្បូរ​សប្បាយ​៕ អត្ថបទ​៖ ឈិ​ត បូរ៉ា​វី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm