
សៀមរាប៖ មន្ដ្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានឱ្យដឹងថា កម្ពុជាបានធ្វើជាម្ចាស់ផ្ទះ វេទិកាថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិក លើកទី១១ ស្ដីពី3R និងសេដ្ឋកិច្ចចក្រា រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០២៣នេះ រៀបចំដោយក្រសួងបរិស្ថានកម្ពុជា។
វេទិកានេះ ផ្តោតលើការកាត់បន្ថយ ការប្រើប្លាស្ទិក ការប្រើឡើងវិញ នូវប្លាស្ទិក និងកែច្នៃយកមកប្រើប្រាស់ នូវសំណល់ប្លាស្ទិក ហៅកាត់ជា ភាសាអង់គ្លេសថា «3R» និង សេដ្ឋកិច្ចចក្រា ចំពោះការកែច្នៃ និងការគ្រប់គ្រងសំណល់ប្លាស្ទិក ខណៈកំពុងជាវិបត្តិបរិស្ថានដ៏ធំបំផុតមួយនៅក្នុងពិភពលោក។
ឯកឧត្តម នេត្រ ភក្ដ្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ក្នុងសន្នីសីទសារព័ត៌មាននា រសៀល ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាសៀមរាប ឱ្យដឹងថា វេទិការនេះ បានចាប់ផ្តើមឡើងនៅឆ្នាំ២០១៩ ក្នុងប្រទេស ជប៉ុន ហើយចុងក្រោយនៅឆ្នាំ២០២០ បានធ្វើតាមប្រព័ន្ធអនឡាញ។
ឯកឧត្តមបន្ដថា ”ការរៀបចំវេទិកានេះ ស្របតាមសំណើររបស់ប្រទេសជប៉ុន ដើម្បីធ្វើការកិច្ចសហ ប្រតិបត្តិការទូលំទូលាយលើការកម្ពស់គោលការណ៍3R គឺ R1 កាត់បន្ថយ, R2 ប្រើប្រាស់ឡើងវិញ និង3R ការកែច្នៃឡើងវិញ នូវក្នុងតំបន់អាស៊ី។ វេទិកានេះមាន សមាជិកមានរដ្ឋាភិបាល ទីភ្នាក់ងារអន្តរជាតិ វិស័យឯកជន អង្កការក្រៅរដ្ឋាភិបាល និងភាគីពាក់ព័ន្ធផ្សេងទៀត”។
ឯកឧត្តម មានប្រសាសន៍ថា៖ សម្រាប់វេទិកាថ្នាក់តំបន់ លើកទី១១ ដែលកម្ពុជា រៀបចំលើកទី១ លើទឹកដីនៃខេត្តសៀមរាប ពីថ្ងៃទី៨-១០ កុម្ភៈ ក្រោមប្រធានបទ «សមាហរណកម្ម សេដ្ឋកិច្ច ទៅក្នុងការអភិវឌ្ឍលើគ្រប់វិស័យឆ្ពោះទៅសម្រេចបាន សង្គមគ្មានសំណល់ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព» នឹងមានការចូលរួមពីគណៈប្រតិភូ មកពី៣៩ប្រទេស ក្រោមកិច្ចសហការ រវាងក្រសួងបរិស្ថាននៃប្រទេសកម្ពុជា ក្រសួងបរិស្ថាននៃ ប្រទេស ជប៉ុន និងមជ្ឈមណ្ឌលសហប្រជាជាតិ សម្រាប់ការអភិវឌ្ឍក្នុងតំបន់ ហៅកាត់ថា UNCRD។
ឯកឧត្តម នេត្រ ភក្រ្តា បានថ្លែងឱ្យដឹងថា បើសិនយើងមិនមានវិធានការទប់ស្កាត់ទៅ លើបញ្ហាក្នុង ការកាត់បន្ថយទៅលើការប្រើប្រាស់ប្លាស្ទិកនេះទេ នោះសំណល់ ប្លាស្ទិកនៅលើភពផែនដីរបស់យើងនឹងកើនឡើងទៅដល់៣៤ Millionតោន ដែលចំនួននេះ គឺជាចំនួនដ៏ច្រើនបំផុត ហើយ បើប្រៀបធៀនទៅត្រីដែលនៅក្នុងមហាសមុទ្រ ប្លាស្ទិកនេះគឺមានចំនួនច្រើនជាងត្រីនៅក្នុងមហាសមុទ្រទៀត។
បើតាមឯកឧត្ដម នេត ភក្ដ្រា បានបន្ថែមថាបញ្ហាថងប្លាស្ទិកនេះ ជាបញ្ហាមួយ ដែលបង្កើតនៅផលប៉ះពាល់ ទី១ ប៉ះពាល់ដល់បរិស្ថាន, ទី២ ប៉ះពាល់ដល់សុខភាព និងទី៣ ប៉ះពាល់ដល់សេដ្ឋកិច្ចផងដែរ។
ឯកឧត្តម បានលើកឡើងថា “បច្ចុប្បន្ននេះ ពិភព លោកបានយកចិត្តទុកដាក់ខ្លាំងទៅលើការប្រើប្រាស់ឡើងវិញ ការកែច្នៃ ការកាត់បន្ថយ ដើម្បីកាត់បន្ថយផលប៉ះពាល់ នៃប្លាស្ទិក នេះ នៅលើភពផែនដី ហើយនៅក្នុងនោះ គឺមានការដាក់ចុះ នៅគោលនយោបាយសេដ្ឋកិច្ចចក្រា ឬក៏សេដ្ឋកិច្ចវិលជុំ ដែលសំដៅទៅលើការទាញយកនៅការកែឆ្នៃ ទៅលើសំណល់រឹង មកអោយធ្វើជារបស់ដែលមានតម្លៃ ហើយប្រើប្រាស់នៅក្នុង ប្រព័ន្ធវិលជុំ”។ប្លាស់ស្ទិកនេះ បានបង្កឱ្យមានផលប៉ះពាល់ពិសេសនោះ បរិស្ថាន សុខភាព និងសេដ្ឋកិច្ចជាដើម។ ប្លាស្ទិកបានប៉ះពាល់នៅពេលយើងដុតគឹបំពុលដល់បរិយាកាស ហើយនៅក្នុងទឹកវិញគឺប៉ះពាល់ដល់គុណភាពទឹក និងនៅក្នុងដី គឺប៉ះពាល់ដល់គុណភាពដី។ប្លាស្ទិកនៅក្នុងដីអាចរលាយ បានរហូតដល់មួយពាន់ឆ្នាំក៏មាន។ទើបរដ្ឋាភិបាល នៅលើពិភពលោកបានយកចិត្តទុកដាក់ទាំងអស់គ្នា។
ឯកឧត្តមបានលើកឡើងថា សារធាតុប្លាស្ទិក បានប៉ះពាល់ដល់សារពាង្គកាយ មនុស្ស ហើយតាមរយៈចំណីអាហារ និងការប្រើប្រាស់នូវរបស់របផ្សេងៗ ។នៅក្នុងតាមការសិក្សាស្ត្រីមានផ្ទុកនូវមីក្រូប្លាស្ទិកច្រើនជាបុរស តាមរយៈ ការប្រើប្រាស់នូវផលិតផលកូស្មិកទិក ឬផលិត សំអាងមួយចំនួន។
ឯកឧត្តមបញ្ជាក់ថា ការលើកឡើងនៅវេទិកាតំបន់3R និងសេដ្ឋកិច្ចចក្រា នេះឡើង ដើម្បីរកចំណុចរួមក្នុងការដោះស្រាយបញ្ហា ដែលកើត ឡើងពីផលិតផលប្លាស្ទិក ថាតើអាចគ្រប់គ្រងប្លាស្ទិកនៅ លើពិភពលោកដោយរបៀបណា?៕


