Christian Atsu ដែល​បាត់​ខ្លួន​ក្រោយ​គ្រោះ​រញ្ជួយ​ដី​នៅ​ទួរគី​នោះ​ត្រូវ​រកឃើញ​នៅ​រស់រាន​មានជីវិត​នៅ​ឡើយ

2023/02/08 05:13:44 pm        75

​បាល់ទាត់៖ ​តារាបាល់ទាត់​ដែល​ធ្លាប់​ប្រកប​អាជីព​នៅ Newcastle United, Christian Atsu ត្រូវបាន​គេ​រកឃើញថា​នៅ​រស់រានមានជីវិត​នៅឡើយ បន្ទាប់ពី​បាត់​ខ្លួន​ក្រោយ​ហេតុការណ៍​គ្រោះ​រញ្ជួយ​ដី​កម្រិត ៧.៨រ៉ិចទ័រ​នៅ​ប្រទេស​ទួរគី​។ ​​កីឡាករ​វ័យ ៣១ឆ្នាំ​ដែល​ប្រកប​អាជីព​នៅ​ក្លិប​ទួរគី Hatayspor ត្រូវបាន​គេ​រកឃើញ​នៅ​ក្រោម​គំនរ​ថ្ម​ និង​មាន​របួស ​តែ​សំណាង​ដែល​មិន​ស្ថិត​ក្នុងចំណោម​អ្នកស្លាប់​ជាង ៥០០០​នាក់​ដោយសារ​គ្រោះ​រញ្ជួយ​ដី​នេះ​។

​​Atsu បាន​ស៊ុត​បញ្ចូល​ទី​គ្រាប់​ជ័យជំនះ​នៅ​នាទី​ទី៩០+៧ នៅ​ក្របខណ្ឌ​លី​គ​កំពូល​ទួរគី​ឱ្យ​ក្រុម Hatayspor កាលពី​យប់​ថ្ងៃអាទិត្យ​យកឈ្នះ​លើ Kasimpasa ១-០ តែ​បាន​ប៉ុន្មាន​ម៉ោង​ក្រោយមក​ក៏ត្រូវ​បាន​គេ​រាយការណ៍​ថា​បាត់​ខ្លួន ​បន្ទាប់ពី​ហេតុ​ការណ៍រញ្ជួយ​ដី​កំរិត ៧.៨រ៉ិចទ័រ ដែល​បាន​លេប​ត្របាក់​អគារ​ស្នាក់​មួយចំនួនធំ​នៅ​ព្រំដែន​ទួរគី និង​ប្រទេស​ស៊ី​រី​។​

​​ប្រធាន​ក្លិប Hatayspor លោក Mustafa Ozat បាន​ប្រាប់​ទូរទស្សន៍​ទួរគី​ថា Christian Atsu ស្ថិតក្នុង​ចំណោម​ជនរងគ្រោះ​ដែល​បាត់​ខ្លួន​ទាំងអស់នោះ ខណៈ​កីឡាករ រួមជាមួយ​មន្ត្រី​ក្លិប​មួយចំនួន​ត្រូវបាន​ជួយសង្គ្រោះ​។ ​​រំលឹកថា Christian Atsu បច្ចុប្បន្ន​វ័យ ៣១ឆ្នាំ​ធ្លាប់​ចំណាយពេល​លេង​នៅ Premier League ជាមួយ Newcastle និង Everton ហើយក៏​ធ្លាប់​ផ្លាស់​ទៅ Chelsea ក្នុង​កិច្ចសន្យាខ្ចី មុន​ផ្លាស់​ទៅកាន់ Hatayspor កាលពី​ខែកញ្ញា​ឆ្នាំមុន​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        103
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        117
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        92

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm