ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានផ្ញើសារចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារ ដែលបានស្លាប់ដោយសារគ្រោះរញ្ជួយដីនៅប្រទេសតួកគី និងស៊ីរី ដែលបានបណ្តាលឲ្យមនុស្សស្លាប់រាប់ពាន់នាកក់ កាលពីកន្លងទៅថ្មីៗនេះ។
តាមរយៈផេកហ្វេសបុកផ្ទាល់នាថ្ងៃទី៨ ខែកុម្ភៈនេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើក ឡើងថា «សូមចូលរួមសោកស្ដាយជាមួយប្រជាជនតួកគី និងស៊ីរី ចំពោះគ្រោះមហន្តរាយរញ្ជួយដីធ្ងន់ធ្ងរ ដែលបានសម្លាប់ជីវិតមនុស្ស បង្ករឱ្យមានរបួស និងបាត់ខ្លួនជាច្រើននាក់ ព្រមទាំងបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ទ្រព្យសម្បត្តិឯកជនយ៉ាងដំណំ។សូមចូលរួមរំលែកមរណទុក្ខជាមួយគ្រួសារអ្នកដែលបានស្លាប់ ព្រមទាំងបួងសួងឱ្យបេសកកម្មជួយសង្គ្រោះទទួលបានជោគជ័យ»។
សូមបញ្ជាក់ថា កាលពីថ្ងៃ៦ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅថ្មីៗ មានករណីរញ្ជួយដីកម្រិត ៧.៨រ៉ិចទ័រនៅប្រទេសតួកគី និងស៊ីរី ដោយរហូតមកដល់ពេលនេះត្រូវបានព័ត៌មានចុះផ្សាយថាអ្នកស្លាប់ដោយសារតែរញ្ជួយដីនេះ មានជាង៧.៨០០នាក់ហើយ ខណៈរកឃើញអ្នករងរបួសរាប់ម៉ឺននាក់ ហើយអគារជាច្រើនត្រូវ បានបែកបាក់៕អត្ថបទបាន ចក់
