ចិន៖ យោងតាមទិន្នន័យបញ្ចេញដោយរដ្ឋបាលទេសន្តរប្រវេសន៍ ដែលបានបញ្ចេញកាលពីថ្ងៃអង្គារ ចំនួនអ្នកធ្វើដំណើរចេញ និងចូលប្រចាំថ្ងៃទាំងទៅ និងមកពីប្រទេសចិនបានឡើងដល់ ៦៧៦.០០០នាក់ដែលជាចំនួនខ្ពស់បំផុតនៃអ្នកធ្វើដំណើរ ចាប់តាំងពីមានការផ្ទុះរាលដាលវីរុស COVID-19។

ការកើនឡើងនៃចំនួនអ្នកធ្វើដំណើរឆ្លងកាត់ព្រំដែន មួយចំណែកធំដោយសារការអនុវត្តន៍គោលនយោបាយរដ្ឋបាលអន្តោប្រវេសន៍កាន់តែប្រសើរ ក្រោយការលុបចោលវិធានការឆ្លើយតបវីរុស COVID-19 និងការចាប់ផ្ដើមឡើងវិញទាំងស្រុងនៃការធ្វើដំណើរជាធម្មតារវាងចិនដីគោក និងទីក្រុងហុងកុង ព្រមទាំងតំបន់រដ្ឋបាលពិសេសម៉ាកាវកាលពីថ្ងៃចន្ទ។ ចំនួនអ្នកធ្វើដំណើរកាលពីថ្ងៃចន្ទស្មើនឹង ៣២.៨% ខ្ពស់ជាងកាលពីកន្លងទៅ។
ប្រទេសចិនបានទម្លាក់ការគ្រប់គ្រងនៃវីរុស COVID-19 ពីកម្រិត A ទៅកម្រិត B សម្រាប់ជំងឺឆ្លងនេះកាលពីថ្ងៃទី៨ ខែមករា ដោយបន្ធូរបន្ថយការរឹតត្បិតការធ្វើដំណើរ និងបោះបង់ចោលការតម្រូវឲ្យនៅដាច់ដោយឡែក សម្រាប់អ្នកដំណើរចូលទៅដល់ប្រទេសចិន៕ អត្ថបទ៖ សុខមាន
