អាមេរិក៖ ការស្ទង់ស្ទាបមួយធ្វើឡើង ដោយវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច និងសង្គមរបស់សហរដ្ឋអាមេរិកបានរកឃើញថា ១ភាគ៣ នៃពលរដ្ឋអាមេរិកមានដើមកំណើតអាស៊ីព្រួយបារម្ភខ្លាចថា ខ្លួនឯងកំពុងក្លាយជាជនរងគ្រោះនៃឧក្រិដ្ឋកម្មស្អប់ខ្ពើម។

ការស្ទង់ស្ទាបនេះធ្វើឡើង បន្ទាប់ពីឧបទ្ទវហេតុអំពើហិង្សានិងការរើសអើងជាតិសាសន៍ ជាបន្តបន្ទាប់នៅពេលថ្មីៗនេះនៅទីក្រុងញូវយ៉ក និងរដ្ឋកាលីហ្វ័រនីញ៉ា ជាទីដែលមានប្រជាជនអាស៊ីជាច្រើនរស់នៅ។ នៅទីក្រុងញូវយ៉កកាលពីថ្ងៃសុក្រ បុរសអាយុ ៦១ឆ្នាំជាជនជាតិចិនត្រូវបានច្រានផ្ដួលលើដី ហើយត្រូវបានជាន់លើមុខរបស់លោក ដោយបុរសម្នាក់ដែលបានដើរតាមពីខាងក្រោយ។ ជនរងគ្រោះរងរបួសធ្ងន់។ នគរបាលបានបញ្ចេញរូបភាពវីដេអូរបស់ជនសង្ស័យ ហើយអង្គភាពប្រឆាំងឧក្រិដ្ឋកម្ម កំពុងធ្វើការស៊ើបអង្កេតលើករណីនេះ។ កាលពីថ្ងៃច័ន្ទកន្លងទៅ ជនជាតិជប៉ុនម្នាក់ត្រូវបានដាល់ចំផ្ទៃមុខ និងរងរបួសដោយបុរសម្នាក់នៅលើរថភ្លើងក្រោមដី។
កាលពីដើមខែនេះ ជនជាតិជប៉ុនម្នាក់ទៀតត្រូវបានគេវាយប្រហារ នៅពេលរង់ចាំការស្ទង់មតិរបស់ជនជាតិអាមេរិកដើមកំណើតអាស៊ីចំនួន ៣៥២នាក់ដែលមានអាយុចាប់ពី ២១ឆ្នាំឡើងទៅដោយមជ្ឈមណ្ឌលស្រាវជ្រាវ Pew បានបង្ហាញថា ៨១% នៃអ្នកឆ្លើយឆ្លងមានអារម្មណ៍ថា មានអំពើហិង្សាប្រឆាំងនឹងជនជាតិអាស៊ីបានកើនឡើង ចាប់តាំងពីជំងឺរាតត្បាតសកលបានចាប់ផ្ដើមផ្ទុះឡើង។ ស្ទើរតែ ១/៣ ស្មើ ៣២% និយាយថា ពួកគេខ្លាចការបំភិតបំភ័យ ឬវាយប្រហារលើរាងកាយ៕
អត្ថបទ៖ សុខមាន