មន្រ្តីនាំពាក្យ៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង/ស្រុកទើបបង្កើតថ្មី នឹងធ្វើឡើងជាអសកល

2023/02/08 08:39:25 pm        318

ភ្នំពេញ៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង/ស្រុក ទើបបង្កើតថ្មី ក្នុងខេត្តចំនួន៣ នៅក្នុងប្រទេសកម្ពុជា នឹងធ្វើឡើងនៅអំឡុងខែមេសា ឆ្នាំ២០២៣ ដោយការបោះឆ្នោតធ្វើជាអសកល។ នេះបើតាមមន្រ្តីនាំពាក្យគ.ជ.ប។

មានប្រសាសន៍ក្នុងកិច្ចសម្ភាសជាមួយBTV នៅថ្ងៃទី០៨ខែកុម្ភៈនេះ ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានថ្លែងថា តាមការគ្រោងទុក ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង/ស្រុក លើកទី១ ទើបបំបែក និងបង្កើតថ្មី រួមមាន៖ក្រុងអរិយក្សត្រ ក្រុងសំពៅពូន នៃខេត្តកណ្តាល ក្រុងឧដុង្គម៉ែជ័យ​ ស្រុកសាមគ្គីមុនីជ័យ នៃកំពង់ស្ពឺ និងស្រុកអូរគ្រៀងសែនជ័យ នៃខេត្តក្រចេះ ​នឹងធ្វើឡើងនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣ ​ដោយការបោះឆ្នោតធ្វើជាអសកល ​ពោលគឺក្រុមប្រឹក្សាឃុំ/សង្កាត់ ជាអ្នកតំណាង​ឱ្យប្រជាពលរដ្ឋ​មានសិទ្ធទៅបោះឆ្នោត។

ឯកឧត្តម បន្តថា សម្រាប់ការបោះឆ្នោតនេះ គឺ​មានគណបក្សនយោបាយ​ចំនួន៣ប៉ុណ្ណោះ ដែលបាន​ចុះឈ្មោះបញ្ជីគណបក្ស និង​ដាក់បេក្ខជនឈរឈ្មោះប្រកួតប្រជែង ​ដែលគណបក្សទាំង៣នោះ រួមមាន៖ ​គណបក្សប្រជាជនកម្ពុជា ​គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សភ្លើងទៀន។ ហើយ គ.ជ.ប បានត្រៀមល្ខណៈខ្លួនរួចរាល់ទៅតាមប្រតិទិនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង/ស្រុក ទើបបង្កើតថ្មីនេះ។

នៅថ្ងៃទី៥ខែមករា កន្លងទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាន​ចេញអនុក្រឹត្យ ​កំណត់ចំនួនសមាជិកក្រុមប្រឹក្សាក្រុង/ ស្រុក​ ដែលបំបែក ​និងបង្កើតថ្មី ស្ថិតនៅ​ក្នុងខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ ​និងខេត្តក្រចេះ សម្រាប់អាណត្តិទី១។

ក្នុងអនុក្រឹត្យនោះ បានបញ្ជាក់ថា ក្រុងអរិយក្សត្រ ​មានសមាជិកក្រុមប្រឹក្សាចំនួន១៩នាក់ និង​ក្រុងសំពៅពូន នៃខេត្តកណ្តាល មានសមាជិកក្រុមប្រឹក្សាចំនួន១៩នាក់។​ ក្រុងឧដុង្គម៉ែជ័យ មានសមាជិកក្រុមប្រឹក្សា១៧នាក់​ និងស្រុកសាមគ្គីមុនីជ័យ នៃខេត្កកំពង់ស្ពឺ មាន​សមាជិក​ក្រុមប្រឹក្សាចំនួន១៩នាក់។ដោយឡែកស្រុកអូរគ្រៀងសែនជ័យ នៃខេត្តក្រចេះ ត្រូវមានចំនួនសមាជិកក្រុមប្រឹក្សា ១៥នាក់៕អត្ថបទ៖ទូច សោភ័ណ




អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm