កម្ពុជាមានសំណល់ជាតិផ្ទុះ រាយប៉ាយក្នុងទឹកជាង១ម៉ឺនហិកតា នៅតាមបណ្ដាខេត្តមួយចំនួន

2023/02/08 09:14:31 pm        243

ភ្នំពេញ៖ ប្រទេសកម្ពុជា បានស្កេនរកឃើញកាកសំណល់ជាតិផ្ទុះ បន្សល់ទុកពីសម័យសង្គ្រាម ដែលបានធ្លាក់រាយប៉ាយក្នុងផ្ទៃទឹក ​ប្រមាណជាង ១ម៉ឺនហិកតា នៅតាមបណ្ដាខេត្តមួយចំនួន​ភាគច្រើន ជាគ្រាប់ដែលទម្លាក់ពីយន្តហោះ ដោយសហរដ្ឋអាមេរិក ។

ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា​ (CMAC) មាន​ប្រសាសន៍ថា តាមរយៈការទទួលព័ត៌មាននានា​ គឺគ្រាប់មីន​ និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះទាំងអស់នោះ មានរាយប៉ាយនៅចំនួនជាង ​៣០០ទីតាំង​ ប៉ុន្តែមន្ត្រីជំនាញបានស្កែនរុករកឃើញតែចំនួន ១៩៤ទីតាំងប៉ុណ្ណោះ ។

ឯកឧត្តម បានបន្តថា សម្រាប់ទីតាំង ដែលបានរកឃើញទាំងអស់នោះ​ គឺកម្លាំងនានា បានធ្វើ​ការបោសសំអាតបានមួយចំនួនហើយ ក្នុងនោះ​មាននៅខេត្តកំពង់ឆ្នាំង ​បានបញ្ចប់មួយជំហានធំ នៅតំបន់មាន់១០ ​ស្ថិតក្នុងខេត្តកំពង់ចាម​ កម្លាំងនានា ​បានបញ្ចប់ការបោសសំអាតរួចរាល់ ដោយ​រហូតមកដល់ពេលនេះ ការរុករកសំណល់ជាតិផ្ទុះនៅតាមផ្ទៃទឹក ​ចាបផ្ដើមអនុវត្តចំនួនបាន ៣ការដ្ឋានហើយ ។

បច្ចុប្បន្នកងកម្លាំងស៊ីម៉ាក់ ​និងអង្គភាពពិសេស៩១១​ កំពុងប្រតិបត្តិការបោសសំអាតសំណល់​ជាតិផ្ទុះ ​នៅតំបន់កោះពាមរាំង ស្ថិតក្នុងឃុំកោះចេក ស្រុកពាមជរ ​ខេត្តព្រៃវែង ដោយចាប់តាំង​ពីខែមិនា ឆ្នាំ២០២២មក បានរកឃើញគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួនជាង ២ ​៧០០គ្រាប់ បំណែកនាវាលិចទឹកចំនួនជាង ៦ ៦០០គីឡូគ្រាម ​សរុបទាំងអស់មានជាង ៤០តោន ហើយ​សម្រាប់ការបោសសំអាតនៅទីតាំងនេះ​ គឺតម្រូវឲ្យបូមខ្សាច់ជាមុនសិន ។

គួរបញ្ជាក់ថា នាប៉ុន្មានឆ្នាំមកនេះ ​កម្លាំងស៊ីម៉ាក់​ និងប្រតិបត្តិករនានា ​បានរកឃើញជាបន្តបន្ទាប់ នូវ​សំណល់ជាតិផ្ទុះនៅក្នុងបាតទន្លេ ខណៈដែលកាលពីឆ្នាំ២០២២​ បានរកឃើញគ្រាប់ដ៏ធំមួយ ដែល​មានទម្ងន់រហូតដល់ប្រមាណ ១តោន នៅទីតាំងក្នុងទន្លេចតុមុខ​ ខាងមុខព្រះបរមរាជវាំង ៕ អត្ថបទ៖ បាន សុខរិទ្ធិ



អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        21
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        38
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        227

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm