អាមេរិក​ផ្តោតលើ​ការផ្តល់​ជំនួយ​សង្គ្រោះ​គ្រោះ​រញ្ជួយ​ដី​នៅ​ទួរគី និង​ស៊ី​រី ខណៈ USAID កំពុង​ផ្គត់ផ្គង់​

2023/02/08 10:16:25 pm        566

​អាមេរិក៖ រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក​លោក Antony Blinken កាលពី​ថ្ងៃ​អង្គារ​បាន​និយាយ​ថា សហរដ្ឋ​អាមេរិក​ផ្តោត​លើ​ការផ្តល់​ជំនួយ ​និង​កិច្ច​ខិតខំ​ប្រឹងប្រែង​ជួយសង្គ្រោះ​នៅ​ក្នុង​ប្រទេស​ទួរគី បន្ទាប់ពី​គ្រោះ​រញ្ជួយ​ដី​ដ៏​មាន​ឥទ្ធិពល​បណ្តាល​ឲ្យ​មនុស្ស​រាប់ពាន់​នាក់​ស្លាប់នៅ​ទូទាំង​តំបន់​ប្រទេស​ទួរគី និង​ប្រទេសជិតខាង​ស៊ី​រី​។

លោក Blinken អ្នកការទូត​កំពូល​របស់​រដ្ឋបាល​លោក Joe Biden បាន​សន្ទនា​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ទួរគី​លោក Mevlut Cavusoglu តាម​ទូរស័ព្ទ​ដើម្បី​ផ្តល់ជំនួយ​ក្នុង​ប្រតិបត្តិ​ការសង្គ្រោះ និង​សា្តរ​ឡើងវិញ​។ ​នៅ​ពេល​ដែល​ទំហំ​នៃ​គ្រោះ​មហន្តរាយ​កាន់តែ​ច្បាស់លាស់ ចំនួន​អ្នក​ស្លាប់​ទំនងជា​កើន​ឡើង ខណៈ​មន្ត្រី​អង្គការសហប្រជាជាតិ​ម្នាក់​បាន​និយាយ​ថា កុមារ​រាប់​ពាន់​នាក់​អាច​ស្ថិត​ក្នុង​ចំណោម​អ្នក​ស្លាប់​។​ ក្រុម​ឆ្លើយតប​ជំនួយ​គ្រោះ​មហន្តរាយ​របស់​ទីភ្នាក់ងារ​សម្រាប់​ការអភិវឌ្ឍន៍​អន្តរជាតិ​សហរដ្ឋអាមេរិក (USAID) បាន​ឡើងលើ​យន្តហោះ C-17 Globemaster III ឆ្ពោះ​ទៅ​កាន់​ប្រទេស​ទួរគី​ដើម្បី​ជួយ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​សង្គ្រោះ បន្ទាប់ពី​រញ្ជួយ​ដី​ដ៏​ខ្លាំង​វាយប្រហារ​ប្រទេស​ទួរគី និង​ស៊ី​រី​។

សមាជិក​កង​ទ័ព​អាកាស​មកពី​កងពលធំ​ទី​៤៣៦ បាន​ជួយ​ទុកដាក់​គ្រឿង​ផ្គត់ផ្គង់​ជាច្រើន​នៅ​លើ​យន្តហោះ​ របស់​កង​ទ័ព​អាកាស​សហរដ្ឋអាមេរិក​ដើម្បី​ជួយ​ក្នុង​ប្រតិបត្តិ​ការសង្គ្រោះ​។​ អ្នកគ្រប់គ្រង​ទីភ្នាក់ងារ​អង្គការ USAID លោកស្រី Samantha Power បាន​ចូលរួម​រំលែក​ទុក្ខ​ដល់​ប្រជាជន​ស៊ី​រី និង​ទួរគី និង​បាន​និយាយ​ថា សហរដ្ឋអាមេរិក​បាន​ប្តេជ្ញា​ចិត្ត​គាំទ្រ​កិច្ច​ខិតខំ​ប្រឹងប្រែង​សង្គ្រោះ​ពី​ការ​រញ្ជួយ​ដី​នេះ​ក្នុង​ស្ថានភាព​បន្ទាន់៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm