វាយកូនបាល់៖ កីឡាករវាយកូនបាល់អេស្ប៉ាញ Rafael Nadal ដែលគេស្គាល់ថា ជាស្តេចវាយកូនបាល់នៅលើទីលានដីក្រហម បានក្លាយជាជើងឯកការប្រកួតពានរង្វាន់ Barcelona Open លើកទី១២ ក្នុងអាជីពក្រោយជ័យជំនះលើកីឡាករក្រិក Stefanos Tsitsipas នៅវគ្គផ្តាច់ព្រ័ត្រ។

Nadal ចាប់ផ្តើមការប្រកួតដោយត្រូវបានកីឡាករលំដាប់លេខ៥ ពិភពលោក Tsitsipas នាំមុខ ៤-២ ក្នុងសិតដំបូងតែបានវាយបកយកឈ្នះវិញ ៦-៤។ សិតទី២ Stefanos Tsitsipas នៅតែបង្កការលំបាកលើ Nadal ដដែលដោយបានយកឈ្នះវិញ ៧-៦(៨-៦) យ៉ាងតានតឹង។ យ៉ាងណាក្តី Rafael Nadal គ្មាននរណាអាចរារាំងគេបានឡើយ បន្ទាប់ពីសិតកាត់សេចក្តីនេះ Nadal យកឈ្នះ ៧-៥ ដើម្បីលើកពាន Barcelona Open នេះលើកទី១២ ក្នុងអាជីព។ ជ័យជំនះដែលចំណាយពេលដល់ ៣ម៉ោង ៣៨នាទី បានធ្វើអោយកីឡាករវ័យ ៣៤ឆ្នាំ Rafael Nadal គ្រងជើងឯកពានទី៦១ នៅលើទីលានដីក្រហម៕
អត្ថបទ៖នាង សុភាវុធ