
ភ្នំពេញ៖ នៅវិមានរដ្ឋសភា នារសៀលថ្ងៃទី៨ ខែកុម្ភ: ឆ្នាំ២០២៣ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណ:កម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា បានជួបប្រជុំពិភាក្សាការងារជាមួយលោកជំទាវ Ar. Siti Rozaimeriyanty Dato Haji Abdul Rahman អគ្គលេខាធិការអាយប៉ា (AIPA) ដើម្បីបន្តការងារក្នុងក្របខណ្ឌអន្តរសភាអាស៊ាន (អាយប៉ា)។
កិច្ចប្រជុំនេះ ធ្វើឡើងតាមប្រព័ន្ធវីដេអូនិម្មិត (Video Zoom) ដែលតភា្ជប់ពីវិមានរដ្ឋសភា ទៅកាន់ទីក្រុងហ្សាកាតាប្រទេសឥណ្ឌូនេស៊ី៕




