
អន្ដរជាតិ៖ ក្រុមជួយសង្រ្គោះនៅប្រទេសទួរគី និងប្រទេសស៊ីរី បានបន្តប្រតិបត្តិការរុករករបស់ពួកគេ ដើម្បីស្វែងរកអ្នករស់រាននៅក្រោមគំនរបាក់បែកអគារ ខណៈចំនួនមនុស្សស្លាប់ដោយសារការរញ្ជួយដីកើនឡើងជាង ៩.៥០០នាក់។ នៅថ្ងៃពុធនេះ ក្រុមជួយសង្រ្គោះ បន្តទាញមនុស្សចេញពីក្រោមគំនរបាក់បែក រយៈពេល ៤៨ម៉ោងក្រោយការរញ្ជួយដីកម្រិត ៧.៨រ៉ិចទ័រ។ រូបភាពវីដេអូឃ្លីបឃើញក្រុមជួយសង្រ្គោះ បានរកឃើញកុមារនៅទូទាំងតំបន់។ កាលពីថ្ងៃអង្គារម្សិលមិញទារកទើបកើតម្នាក់ត្រូវបានជួយសង្រ្គោះ ក្រោយនៅជាប់ម្តាយស្លាប់របស់គេអស់រយៈពេល ២ថ្ងៃ៕
