
អន្ដរជាតិ៖ ក្រុមសាធារណរដ្ឋ បានព្យាយាមម្តងហើយម្តងទៀតដើម្បីរំខានលោកប្រធានាធិបតី Joe Bidenអំឡុងថ្លែងសុន្ទរកថាប្រចាំឆ្នាំ State of the Unionរបស់លោកកាលពីយប់ថ្ងៃអង្គារ ដោយពួកគេពុំបានស្តាប់តាមការណែនាំឲ្យស្ងាត់ពីប្រធានសភាលោក Kevin McCarthy នោះទេ។ អំឡុងការថ្លែងសុន្ទរកថានេះ ក្រុមសាធារណរដ្ឋ បានស្រែករំខានលោក Biden តវ៉ានឹងវិធីដោះស្រាយរបស់លោកចាប់ពីបញ្ហាអន្តោប្រវេសន៍ សន្តិសុខសង្គម ការចំណាយថ្លៃថែទាំសុខភាព និងកម្រិតបំណុល។
លោក Bidenបានងាកមើលអ្នករំខានទាំងនោះដែលរួមទាំងលោក McCarthy ពេលលោកនិយាយពីកម្រិតបំណុល និងបំណុលជាតិ ជាមួយនឹងការចំណាយលើថ្លៃសន្តិសុខសង្គម និងថ្លៃថែទាំសុខភាព៕
