
អន្ដរជាតិ៖ យោងតាមការអះអាងរបស់ក្រុមអ្នកជំនាញ បានឲ្យដឹងថា ទាហានរុស្ស៊ី ២៧ម៉ឺននាក់ បានស្លាប់រងរបួស ឬបាត់ខ្លួន អំឡុងសង្រ្គាមរយៈពេល ១១ខែដំបូងនៅក្នុងប្រទេសអ៊ុយក្រែន។
កាលពីសប្តាហ៍មុន កាសែត New York Times រាយការណ៍ថា ក្រុមមន្រ្តីសហរដ្ឋអាមេរិក ប៉ាន់ប្រមាណថា ទាហានរុស្ស៊ី ២០ម៉ឺននាក់ បានស្លាប់ ឬរងរបួស ប៉ុន្តែ អ្នកវិភាគនៅក្រុមចារកម្មជម្លោះ(CIT) មានជំនឿថា រុស្ស៊ីអាចនឹងបាត់បង់ទាហានរហូតដល់ ២៧ម៉ឺននាក់។
ក្រុម CITបានវាយតម្លៃលើសេចក្តីរាយការណ៍របស់សារព័ត៌មាន ពិសេសការវិភាគរបស់ BBCលើការស្លាប់របស់ទាហានរុស្ស៊ី និងបានសន្និដ្ឋានថា គ្រួសារសាច់ញាតិរុស្ស៊ី បានបញ្ចុះសាកសពទាហាន ៣៣.០០០នាក់ ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២៕
