
អន្ដរជាតិ៖ ក្រុមអាជ្ញាធរនូវែលសេឡង់ និយាយនៅថ្ងៃពុធនេះថា ពួកគេបានរកឃើញគ្រឿងញៀនទម្ងន់ ៣.២តោន មានតម្លៃ៣២០លានដុល្លារ អណ្តែតក្នុងសមុទ្រ ហើយគេជឿជួយដូរទៅកាន់ប្រទេសអូស្រ្តាលី។
ក្រុមនគរបាលនូវែលសេឡង់ និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ពួកគេរកឃើញគ្រឿងញៀនទាំងអស់នេះ នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក អំឡុងប្រតិបត្តិការរួមគ្នាជាមួយទីភ្នាក់ងារគយ និងកងកម្លាំងការពារជាតិនូវែលសេឡង់។ រូបភាពដែលទទួលបានឃើញសារធាតុញៀនទាំងនេះ នៅក្នុងសំណាញ់អណ្តែតលើផ្ទៃមហាសមុទ្រ។ ពុំទាន់មានការចាប់ខ្លួនជនសង្ស័យណាម្នាក់នោះទេ៕
