បាល់ទាត់៖ ក្រុមជើងឯក UCL, Real Madrid បានបន្តដំណើរឡើងវគ្គផ្តាច់ព្រ័ត្រ FIFA Club World Cup នៅទឹកដីម៉ារ៉ុកហើយ ក្រោយយកឈ្នះក្រុមជើងឯកអាហ្វ្រិក Al Ahly របស់អេស៊ីប ៤-១។

Real Madrid អវត្តមានកីឡាករសំខាន់ៗមួយចំនួនផងដែរនៅពេលលេងទល់នឹង Al Ahly ដែលមានការរៀបចំល្អនៅតំបន់ការពារស្ទើរពេញមួយវគ្គទី១ មុនពេលដែល Real Madrid បំបែកពងមានបានសំរេចនៅនាទីទី៤២ ដោយ Vinicius Junior។ ឈានចូលវគ្គទី២ ក្រុមរបស់លោក Carlo Ancelotti មិនត្រលប់ក្រោយឡើយបន្ទាប់ពី Federico Valverde បន្ថែមការនាំមុខ ២-០ នៅនាទីទី៤៦។ Al Ahly ក៏តបបានមួយគ្រាប់វិញដោយបាល់ ១១ម៉ែត្ររបស់ Maaloul មុនពេលដែល Luka Modric ស៊ុតបាល់ពិន័យ ១១ម៉ែត្រមិនចូលនៅនាទីទី៨៧។

យ៉ាងណាក្តីក្នុងម៉ោងបន្ថែមដល់ទៅ ៨នាទី Real Madrid រកបានពីរគ្រាប់បន្ថែមដោយ Rodrygo និង Arribas។ Real Madrid ដែលឈ្នះជើងឯក FIFA Club World Cup នេះច្រើនជាងគេសរុប ៤លើក នឹងត្រូវជួបជាមួយក្រុមអារ៉ាប៊ីសាអ៊ូឌីត Al Hilal នៅទីក្រុង Rabat ថ្ងៃសៅរ៍នេះ បន្ទាប់ពីទំលាក់ក្រុមជើងឯកអាមេរិកខាងត្បូង Flamengo៕
អត្ថបទ៖នាង សុភាវុធ