កុមារ​ពីរ​នាក់​ស្លាប់ និង ៦​នាក់​របួស ​បន្ទាប់ពី​រថយន្ត​ក្រុង​បុក​ចូល​មណ្ឌល​ថែទាំ​កុមារ​ពេល​ថ្ងៃ​នៅ​កាណាដា​

2023/02/09 06:42:48 pm        566

​កាណាដា៖ នគរបាល​និយាយថា កុមារ​ពីរ​នាក់​បាន​ស្លាប់ និង ៦​នាក់​ផ្សេងទៀត​បាន​រង​របួស បន្ទាប់ពី​រថយន្តក្រុង​មួយ​គ្រឿង​បាន​បើក​បុក​ចូល ​ទៅក្នុង​មជ្ឈមណ្ឌល​ថែទាំ​កុមារ​ពេល​ថ្ងៃមួយ​កន្លែង​នៅ​ជាយក្រុង Laval ទីក្រុង​ Montreal កាលពី​ថ្ងៃ​ពុធ​។​

​អ្នកនាំពាក្យ​នគរបាល​បាន​បញ្ជាក់​ថា អ្នកបើកបរ​រថយន្ត​ក្រុង​អាយុ ៥១​ឆ្នាំ ជា​បុគ្គលិក​ប្រព័ន្ធ​ដឹក​ជញ្ជូន​សាធារណៈ​របស់​ក្រុង Laval ត្រូវ​បាន​ចាប់ខ្លួន​ពី​បទ​មនុស្សឃាត និង​ការ​បើកបរ​មិន​ប្រុង​ប្រយ័ត្ន​។ ​នគរបាល​បាន​បដិសេធ​មិន​ផ្តល់​ព័ត៌មាន​លម្អិត​បន្ថែម​នោះ​ទេ ខណៈ​កំពុង​ស៊ើបអង្កេត និង​សាកសួរ​អ្នកបើកបរ ​ដែល​នគរ​បាល​និយាយ​ថា ​អ្នកបើកបរ​បាន​បម្រើការ​ឲ្យ​ប្រព័ន្ធ​ដឹកជញ្ជូន​សាធារណៈ​រយៈពេល ១០​ឆ្នាំ ហើយ​ពុំ​មាន​កំណត់ត្រា​ឧក្រិដ្ឋកម្ម​នោះ​ទេ​។

​ឧបទ្ទវហេតុ​នេះ​បាន​កើត​ឡើង​នៅ​ម៉ោង​ប្រហែល ៨:៣០​នាទី​ព្រឹកម៉ោង​ក្នុង​តំបន់​ នៅ​ពេល​ដែល​ក្មេងៗ​ជា​ធម្មតា​ត្រូវ​បាន​ឪពុក​ម្តាយ​របស់​ពួកគេ​ នាំ​យក​មក​ដាក់​នៅ​មជ្ឈមណ្ឌល​ថែទាំ​កុមារ​ពេល​ថ្ងៃ​។​ ​យោង​តាម​ក្រុមហ៊ុន​សាជីវកម្ម​ផ្សព្វផ្សាយ​កាណាដា ​(Canadian Broadcasting Corp) បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រហែល ៨០​នាក់​មាន​អាយុ​ក្រោម ​៥​ឆ្នាំ​ស្ថិតនៅ​មជ្ឈមណ្ឌល​ថែទាំ​កុមារ​នេះ​។​ នាយករដ្ឋមន្ត្រី​កាណាដា​លោក Justin Trudeau បាន​ចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារ​កុមារ​ស្លាប់ ​បន្ទាប់ពី​ឧបទ្ទវហេតុ​នេះ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 07:16:08 pm        381
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm