បងស្រី​ការពារ​ប្អូនប្រុស​ពី​ធូលី​អំឡុង​រង់ចាំ​ការជួយ​សង្គ្រោះ​រយៈពេល ៣៦​ម៉ោង​ក្រោយ​ការរញ្ជួយ​ដី​នៅ​ភាគ​ខាងជើង​ស៊ី​រី

2023/02/09 07:14:36 pm        598

ស៊ីរី៖ ក្មេង ២​នាក់​ដែល​ជាប់​នៅ​ចន្លោះ​បេតុង​ក្នុង​ផ្ទះ​របស់​ពួកគេ​ នៅ​ភាគ​ខាងជើង​ស៊ី​រីត្រូវ​បាន​ជួយ​សង្គ្រោះ​ រយៈពេល​ជាង ៣៦​ម៉ោង​ក្រោយ​ការ​រញ្ជួយ​ដី​កាលពី​ថ្ងៃ​ចន្ទ​ ដែល​បាន​ធ្វើ​ឲ្យ​គ្រួសារ​របស់​ពួកគេ​ជាប់​ខ្លួន​ក្រោម​គំនរ​បាក់បែក។​

នៅ​ក្នុង​វីដេអូ​ដែល​ថត​បាន​ ឃើញ​បងស្រី​និយាយ​ខ្សាវៗ​ប្រាប់​ក្រុម​អ្នក​ជួយសង្គ្រោះ​ថា យក​ខ្ញុំ​ចេញពី​ទីនេះ ខ្ញុំ​នឹង​ធ្វើ​គ្រប់យ៉ាង​ដើម្បី​អ្នក។ នាង​បន្ត​ថា ខ្ញុំ​នឹង​ធ្វើជា​អ្នកបម្រើ​របស់​អ្នក ខណៈ​អ្នក​ជួយ​សង្គ្រោះ​ម្នាក់​ឆ្លើយ​ថា ទេ ទេ។​ ក្មេងស្រី​ម្នាក់នេះ​មានឈ្មោះ Mariam ហើយ​នាង​ច្បូត​សក់​របស់​នាង​គ្រប​លើ​ក្បាល​ប្អូនប្រុស ពេល​ដែល​ពួកគេ​ជាប់​ក្រោម​គំនរ​បាក់បែក។ នាង​អាច​កម្រើក​ដៃ​ម្ខាង​បាន​ដើម្បី​គ្រប​មុខ​ប្អូនប្រុស​ការពារ​ធូលី​ហុយ​ចូល។​ ក្មេង​ទាំង ២​បាន​ជាប់​ខ្លួន​ក្រោម​គំនរ​បាក់បែក​ផ្ទះ​របស់​ពួកគេ​ក្នុង​ភូមិ Besnaya-Bseineh ស្ថិតនៅ​ទីក្រុង Haram ភាគ​ខាងជើង​ប្រទេស​ស៊ី​រី។

លោក Mustafa Zuhir Al-Sayed​ ដែល​ជា​ឪពុក​របស់​ក្មេង​ទាំង ២​ និយាយ​ថា កូនប្រុស​ប្អូន​មានឈ្មោះ Ilaaf គឺជា​ឈ្មោះ​អ៊ីស្លាម មានន័យថា ការពារ។​ លោក Al-Sayed​ និយាយ​ថា ភរិយា​របស់​លោក និង​កូន ៣​នាក់​កំពុង​លង់លក់​នៅ​ព្រឹក​ថ្ងៃ​ចន្ទពេល​ដែល​កើតមាន​ការ​រញ្ជួយ​កម្រិត ៧.៨​រ៉ិ​ច​ទ័​រ ដែល​ជា​ការ​រញ្ជួយ​ដី​ខ្លាំងក្លា​បំផុត​អង្រួន​តំបន់​មួយ​នេះ ក្នុង​រយៈពេល​ជាង ១​សតវត្សរ៍។​ លោក​បន្ត​ថា ផែនដី​ចាប់ផ្ដើម​រញ្ជួយ ហើយ​គំនរ​បាក់បែក​ចាប់ផ្តើម​ធ្លា​ក់​លើ​ក្បាល​របស់​ពួក​យើង ហើយ​ពួក​យើង​បាន​ជាប់​ក្រោម​គំនរ​បាក់បែក​អស់​រយៈពេល ២​ថ្ងៃ៕

អត្ថបទ៖ សារ៉ាត់

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 07:16:08 pm        382
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm