កំពង់ចាម៖ នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម លី ថៃហាក់ អនុប្រធានក្រុមការងារគណបក្សចុះជួយស្រុកកំពង់សៀម ខេត្តកំពង់ចាម ក្នុងនាមឯកឧត្តម វេង សាខុន ប្រធានក្រុមការងារចុះជួយស្រុកកំពង់សៀម ខេត្តកំពង់ចាម រួមជាមួយព្រះសង្ឃ និងដោយមានការអញ្ជើញចូលរូមពីសំណាក់ ឯកឧត្តម លន់ លឹមថៃ បានចុះសួសុខទុក្ខ និងនាំយកអំណោយ និងថវិការបស់ឯកឧត្តម វេង សាខុន និងលោកជំទាវ ព្រមទាំងសប្បុរសជន ជូនដល់គ្រួសារប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យឆាបឆេះផ្ទះទាំងស្រុង និងបាត់បង់ទ្រព្យសម្បត្តិអស់ជាច្រើន នៅភូមិរលៀក ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
អំណោយទាំងនោះរួមមាន៖ ថវិកា,សម្ភារៈសម្រាប់រៀបចំធ្វើផ្ទះឡើងវិញ និងគ្រឿងឧបភោគបរិភោគជាច្រើនផងដែរ៕





