ការចុះបញ្ជីដីធ្លីលក្ខណៈប្រព័ន្ធនៅខេត្តកំពង់ស្ពឺ សម្រចបានជាង ១៣ម៉ឺនក្បាលដី គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៣

2023/02/09 08:59:40 pm        554

កំពង់ស្ពឺ៖ គិតត្រឹមត្រីមាសទី១ឆ្នាំ២០២៣នេះ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅខេត្តកំពង់ស្ពឺ សម្រចបានជាង ១៣ម៉ឺនក្បាលដី។

មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មានស្តីពី៖ ភាពជោគជ័យក្នុងរយៈពេល៥ឆ្នាំ (២០១៨-២០២២) របស់រដ្ឋបាលខេត្តកំពង់ស្ពឺ ​ដែលរៀបចំដោយទីស្តីការគណៈរដ្ឋមន្ត្រី ​នាថ្ងៃទី៩ខែកុម្ភៈនេះ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានថ្លែងថា ការងារចុះបញ្ជីដីធ្លីមាន​លក្ខណៈជា​ប្រព័ន្ធនៅខេត្តកំពង់ស្ពឺ ​ដោយគិតពីឆ្នាំ២០១៨​ ដល់ត្រីមាសទី១ឆ្នាំ២០២៣ បានបញ្ចូល​ទិន្នន័យ​ក្បាលដីសម្រេចបានចំនួនជាង ១៣ម៉ឺនក្បាលដី និងកំពុងបិទផ្សាយជាសាធារណៈចំនួន​ជាង ១១ម៉ឺនក្បាលដី និងបានចែកបណ្ណជូនប្រជាពលរដ្ឋបានចំនួនជាង៨ម៉ឺនបណ្ណ។

ក្នុងនោះដីរដ្ឋដែលបានចុះបញ្ជីលក្ខណៈជាប្រព័ន្ធ ​មានចំនួន ១,៣៦៨ក្បាលដី ក្នុងនោះចេញបណ្ណ​បានចំនួន ១,៣៥២ក្បាលដី និងកំពុងដំណើរការចុះបញ្ជីចំនួន១៦ក្បាលដី)។ ហើយការងារ​ចុះ​បញ្ជីដីធ្លីមានលក្ខណៈដាច់ដោយដុំសម្រេចបានចំនួនជាង១ពាន់ក្បាលដី ​ការចុះបញ្ជីដីរដ្ឋសម្រេច​បាន​ចំនួន ៩៨ក្បាលដី​ ការចុះបញ្ជីសិទ្ធិជួលអចិន្ត្រៃយ៍​បានចំនួន០៣ក្បាលដី ការចេញ​លិខិត​អនុញ្ញាត​សាងសង់ចំនួន១០១ក្បាលដី ​និងការអភិវឌ្ឍដីចំនួន៧៥ គម្រោង។

សម្រាប់ទិសដៅបន្ត រដ្ឋបាលខេត្តកំពង់ស្ពឺ ​នឹងបន្តយកចិត្តទុកដាក់ខិតខំអនុវត្តតួនាទីភារកិច្ចរបស់​ខ្លួន​ស្របតាមទិសដៅរបស់ខេត្ត ដែលបានដាក់ចេញ និងទិសដៅរបស់ក្រសួងមហាផ្ទៃឱ្យ​សម្រេច​បានលទ្ធផលជាផ្លែផ្កា​លើគ្រប់វិស័យធានាបាន នូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជូន​ប្រជាពលរដ្ឋ៕ អត្ថបទ៖ទូច សោភ័ណ


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm