អាមេរិក NATO និង​សហភាពអឺរ៉ុប​ប្តេជ្ញា​ជួយ​ប្រទេស​ទួរគី​ និង​ស៊ី​រី បន្ទាប់ពី​ការរញ្ជួយ​ដី​

2023/02/09 09:13:02 pm        594

​អាមេរិក៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden បាន​ប្តេជ្ញា​គាំទ្រ​យ៉ាង​ពេញលេញ​ពី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិកក្នុង​ការជួយ​ប្រទេស​ទួរគី និង​ស៊ី​រី បន្ទាប់ពី​រញ្ជួយ​ដី​ដែល​បាន​វាយប្រហារ​ប្រទេស​ទាំងពីរកាលពី​ថ្ងៃ​ចន្ទ​។

ខណៈ​ធ្វើដំណើរ​ទៅសួរសុខទុក្ខ​កម្មករ​នៅ​រដ្ឋ Wisconsin កាលពី​ថ្ងៃ​ពុធ លោក Biden បាន​និយាយថា​ លោក​បានសន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​ប្រធានាធិបតី​ទួរគីលោក Tayyip Erdogan ដើម្បី​ផ្តល់​កិច្ចខិតខំ​ជួយសង្គ្រោះ ​និង​ផ្តល់ជំនួយ​បន្ទាន់ រួមជាមួយ​សម្ព័ន្ធ​យោធា​ណា​តូ​។ ​សម្រាប់​ប្រទេស​ស៊ី​រី លោក Biden បាន​និយាយថា ជំនួយ​កំពុង​ត្រូវបាន​បញ្ជូនទៅ​គ្រប់​តំបន់​ដោយ​មិន​គិតថា ​អ្នកណា​គ្រប់គ្រង​ទឹកដី​នោះទេ​។ ការរញ្ជួយ​ដី​ដ៏​មាន​ឥទ្ធិពល​បានធ្វើ​ឲ្យ​រញ្ជួយ​ប្រទេស​ទួរគី និង​ស៊ី​រីកាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​ចន្ទ ដោយ​អគារ​រាប់រយ​បាន​បាក់​រលំ ហើយ​ចំនួន​អ្នកស្លាប់​រួមបញ្ចូល​គ្នា​នៅ​ទូទាំងប្រទេស​ទាំង២ បាន​កើនឡើង​លើសពី ១៥,០០០​នាក់។​

​ប្រធានាធិបតី​ទួរគីលោក Tayyip Erdogan កាលពី​ថ្ងៃ​ពុធ​បាន​សារភាពថា ​មាន​បញ្ហា​មួយចំនួន​ក្នុងការ​ឆ្លើយតប​ដំបូង​របស់​រដ្ឋាភិបាល​របស់លោក​ ចំពោះ​ការរញ្ជួយ​ដី​ដ៏​ខ្លាំងក្លា​នៅ​ភាគខាងត្បូង​ប្រទេស​ទួរគី ក្នុងពេល​មានការ​ខឹងសម្បារ​ពី​អ្នក​ដែល​បាត់បង់​លំនៅឋាន និង​មានការ​ខកចិត្ត​ចំពោះ​ជំនួយ​មកដល់​យឺត​ពី​ក្រុម​ជួយសង្គ្រោះ​។ ​គណៈកម្មការ​អឺរ៉ុបបាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ​ប្រទេស​ស៊ី​រី​បានស្នើ​សុំ​ជំនួយ​ពី​សហភាព​អឺរ៉ុប​ ២​ថ្ងៃ​បន្ទាប់ពី​ការរញ្ជួយ​ដី​។ សហភាពអឺរ៉ុបនិយាយថា ខ្លួន​នឹង​ផ្តល់ជំនួយ​សង្គ្រោះបន្ទាន់​បន្ថែម​ដល់​ប្រទេស​ទាំងពីរ និង​ជំនួយ​មនុស្សធម៌​សង្គ្រោះបន្ទាន់​ដែលមាន​តម្លៃ ៦.៥លាន​អឺរ៉ូ ឬ 7លាន​ដុល្លារនៅក្នុង​ប្រតិបត្តិ​ការស្វែងរក និង​ជួយសង្គ្រោះ​ដ៏​ធំ​បំផុត​មិន​ធ្លាប់មាន​តាម រយៈ​យន្តការ​ការពារ​ជន​ស៊ីវិល​របស់ខ្លួន៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        198
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        185
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        185

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm