តម្រូវការ​ប្រព័ន្ធ​បច្ចេកវិទ្យា​ មាន​កាន់តែខ្លាំង​ ក្នុង​ការធ្វើ​ពាណិជ្ជកម្ម ​នៅ​កម្ពុជា

2021/04/27 02:59:58 am        31

ភ្នំពេញ ៖ ​អ្នកជំនាញ​ប្រព័ន្ធ​បច្ចេកវិទ្យា ​លើកឡើងថា​ ប្រព័ន្ធ​បច្ចេកវិទ្យា ​ដើរតួនាទី​កាន់តែ​សំខាន់ ក្នុង​ការ​សម្រួល​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម ​អាជីវកម្ម ​ទាំង​ក្នុង​ស្ថាប័នរដ្ឋ និង​ឯកជន​, ​កាន់តែ​ងាយស្រួល រហ័ស និង​មាន​តម្រូវការ​កាន់​តែខ្លាំង​ឡើងៗ ​ជាពិសេស​ស្ថិត​ នៅក្នុង​ផល​ប៉ះពាល់​នៃ​ជំងឺ​កូ​វីដ​–១៩ នេះ​។


លោក ទុយ ហុង ស្ថាបនិក និង​គ្រប់គ្រង​គម្រោង Localize បាន​ថ្លែង​លើកឡើង​នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​ភ្នាក់ងារ អ្នកយកព័ត៌មាន BTV ​ស្តីពី​ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា នៅ​ថ្ងៃទី ​២៦ ខែ តុលា ឆ្នាំ​២០២០ នេះ​ថា បច្ចុប្បន្ន​រាជរដ្ឋាភិបាល​កំពុង​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ វិស័យ​បច្ចេកវិទ្យា នឹង​ជួយ​ជំរុញ​សេដ្ឋកិច្ច ដែល​ជួយ​វិស័យ​ឯកជន ធ្វើ​អាជីវកម្ម ​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ ​ព្រោះ​ប្រព័ន្ធ​ប្រព័ន្ធ​បច្ចេកវិទ្យា​ដើរតួនាទី​កាន់តែ​សំខាន់ ងាយ ស្រួល​ និង​រហ័ស ក្នុង​ការ​ជួយ​សម្រួល​កា​រងា​រ​ទាំង​ក្នុង​ស្ថាប័នរដ្ឋ និង​ឯកជន​ ជាក់ស្តែង​ស្ថិតនៅក្នុង​ការរីក​រាល​ដាល ​នៃ​ផល ប៉ះពាល់​ជំងឺ​កូ​វីដ​–១៩ នេះ​។

ជុំវិញ​និង​ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ និស្សិត​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា និង​បុគ្គលិក​ក្រុមហ៊ុន Localize លើកឡើង​ស្រដៀង​គ្នា​ថា ​តាម​ការមើលឃើញ ​ជាពិសេស​នៅក្នុង​ដំណាក់កាល​ជំងឺ​កូ​វីដ ១៩ នេះ ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ ក្នុង​អាជីវកម្ម ដូចជា​ ការ​បញ្ជាទិញ ​ការ​កុម្ម៉ង់ និង​ការ​ផ្តល់សេវា​ផ្សេងៗ ដែល​ជួយ​បន្ថយ​ទាំង​ពេលវេលា ថវិកា ​និង​ការប្រើប្រាស់​កម្លាំង​ពលកម្ម​ជាដើម​។

សូមបញ្ជាក់ថា ​៖ គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ (​គ​.​ស​.​ហ​) កាល​ពីពេល​ថ្មីៗ​នេះ បាន​បើក​កិច្ចប្រជុំ ស្តីពី​សេចក្តីព្រាង​គោលនយោបាយ​ជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ឆ្នាំ​២០២០–២០៣០ ក្នុងនោះ​គណៈ​កម្មាធិការ​បាន​កំណត់ គោលបំណង​ទី​១ គឺ​ការ​កសាង និង​ពង្រឹង​ធនធានមនុស្ស​ឱ្យបាន​គ្រប់គ្រាន់ ទាំង​បរិមាណ គុណភាព និង​សមាសភាព​, ទី​២ ផ្តល់​លទ្ធភាព​ដល់​សកម្មភាព​ស្រាវជ្រាវ និង​អភិវឌ្ឍ​ជាតិ​ប្រកបដោយ​ប្រសិទ្ធ និង​កសាង ប្រព័ន្ធ​អេកូ​នវានុវត្តន៍​ប្រកបដោយ​បរិ​យា​ប័ន្ន ទី​៣៖ ពង្រឹង​ស្ថាប័ន យន្តការ​ស្ថាប័ន និង​ក្របខ័ណ្ឌគតិយុត្តិ​ផ្នែក វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ សម្រាប់​គាំទ្រ​ប្រព័ន្ធ​អេកូ​នវានុវត្តន៍​ជាតិ ដើម្បី​ធ្វើជា​មូលដ្ឋាន​នៃ​ការអភិវឌ្ឍ​វិស័យ ឯកជន និង​រដ្ឋ ឱ្យ​បាន​ប្រកបដោយ​ជីវភាព និង​គោលបំណង​ទី​៤ ការបណ្តុះ​សង្គម​ឱ្យ​មាន​វប្បធម៌ ប្រកបដោយ​បរិ​យា​ប័ន្ន ដោយ​ការ​កសាង​ទំនុក​ចិត្ត​សាធារណៈ​លើ​ផលិតផល និង​សេវា​បច្ចេកវិទ្យា​ជាតិ ​និង​ការ​ពេញចិត្ត​ទៅលើ​លទ្ធផល​នៃ​ការខិតខំ​ និង​ការ​វិ​និ យោគ​លើ​ការ​អភិវឌ្ឍ ក៏ដូចជា​ទៅលើ​ការកែទម្រង់​អភិបាលកិច្ច​ផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​នេះ ៕

អត្ថបទ​៖ សុន រ៉ា​ឌី

អត្ថបទដែលទាក់ទង

BREAKING NEWS!! តុលាការ​កំពូល​របស់​ប្រទេស​ថៃ ចេញសាលក្រម​សម្រេចឱ្យលោក ​ថាក់ស៊ីន ​ត្រូវតែ​ជាប់ពន្ធនាគារ ១​ឆ្នាំ
2025/09/09 11:24:03 am        1
ឯកឧត្តម សុខ ចិន្តាសោភា៖«ខ្ញុំមានមហិច្ឆតាចង់ឱ្យក្មួយៗនៅស្រុកអង្គស្នួលមានអ្វីៗមិនចាញ់យុវជននៅភ្នំពេញជាពិសេសក្នុងវិស័យអប់រំ និងកីឡា»
2024/03/10 08:18:47 pm        1
សម្ដេចធិបតី៖ ២ថ្ងៃព្រះរាជពិធីបុណ្យអុំទូក ប្រព្រឹត្តទៅដោយរលូន សុខសុវត្ថិភាព និងសប្បាយរីករាយដល់មហាគ្រួសារខ្មែរ និងភ្ញៀវបរទេស
2023/11/28 04:17:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am