កម្ពុជាកំពុងខិតខំផ្ដល់សេវាធ្វើអត្តសញ្ញាណបណ្ណទុតិយតាដល់ពលរដ្ឋចំណាកស្រុក

2023/02/09 09:28:49 pm        631

ភ្នំពេញ៖ ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ប្រធានក្រុមការងារទទួលខុសត្រូវដឹកនាំ និង​ជំរុញ​ការផ្តល់​អត្តសញ្ញាណបណ្ណសញ្ញាតិខ្មែរទុតិយតា ​បានថ្លែងថា បច្ចុប្បន្នកម្ពុជា កំពុងប្រឈម​នឹងការផ្ដល់សេវាអត្តសញ្ញាណបណ្ណទុតិយតា ជូនពលរដ្ឋចំណាក់ស្រុកទាំងក្នុង និងក្រៅប្រទេស ដោយមន្ត្រីជំនាញ កំពុងខិតខំដោះស្រាយលើបញ្ហានេះ ។

ក្នុងកិច្ចប្រជុំពិនិត្យសេចក្តីព្រាងរបាយការណ៍ និងវឌ្ឍនភាព នៃការផ្ដល់អត្តសញ្ញាណ បណ្ណសញ្ជាតិ​ខ្មែរទុតិយតា នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា បានណែនាំ​ដល់​ក្រុមការងារ ឱ្យបន្តយកចិត្តទុកដាក់បន្ថែមទៀត និងខិតខំប្រឹងប្រែងជំរុញការផ្តល់សេវា​អត្តសញ្ញាណបណ្ណ​សញ្ជាតិខ្មែរទុតិយតាឱ្យអស់លទ្ធភាព ​តាមដែលអាចធ្វើបាន ។

ឯកឧត្តមបន្តថា បច្ចុប្បន្នបញ្ហាប្រឈម នៃការផ្តល់សេវាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរទុតិយតា គឺនៅតែមានបញ្ហា​ ចំពោះប្រជាពលរដ្ឋធ្វើចំណាកស្រុក ​ទាំងក្នុងប្រទេស ​និងក្រៅប្រទេស ដោយ​ក្រុមការងារជំនាញ និងមន្ត្រីពាក់ព័ន្ធសិក្សាលើបច្ចេកទេសថ្មីបន្ថែមទៀត​ ដើម្បីជាទិសដៅបន្ត ដែល​អាចឱ្យការផ្តល់សេវាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរទុតិយតានេះ មានលទ្ធភាពផ្តល់ជូន​ប្រជាពលរដ្ឋ​បាននៅទូទាំងប្រទេស ​គឺសម្រាប់បង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ ដែលធ្វើចំណាកស្រុក ។

ឯកឧត្តម ម៉ៅ ច័ន្ទតារា បានបញ្ជាក់ថា គឺផ្តល់តែសម្រាប់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ​ទុតិយតាប៉ុណ្ណោះ ​(អស់សុពលភាព ​តែស្ថិតនៅក្នុងទិន្នន័យចាស់) ដោយឡែកសម្រាប់ការផ្តល់​អត្តសញ្ញាណ​បណ្ណសញ្ជាតិខ្មែរថ្មី ត្រូវតែធ្វើនៅតាមមូលដ្ឋានរស់នៅ របស់ប្រជាពលរដ្ឋដដែល គឺដើម្បីជៀសវាងស្ទួនទិន្នន័យ ឬពិបាកក្នុងការគ្រប់គ្រងរបស់មូលដ្ឋាននីមួយៗ ។

ឧត្តមសេនីយ៍ឯក ប្រុក ម៉ៃឧត្តម អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានលើកឡើង​ថា ការផ្តល់អត្ដសញ្ញាណបណ្ណសញ្ជាតិខ្មែរទុតិយតា​ ចាប់ពីខែមីនា ឆ្នាំ២០២២ រហូតដល់​ត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ បានចំនួនជាង ៦២ម៉ឺននាក់ ស្នើនឹង៣៦ភាគរយ នៃនិន្នន័យ​អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរគំរូថ្មី ដែលត្រូវអស់សុពលភាព ​ក្នុងឆ្នាំ២០២២ រហូតដល់​ត្រឹមថ្ងៃទី២៣ ខែកក្តដា ឆ្នាំ២០២៣ ​មានចំនួនសរុបជាង ១លាន ៧២ម៉ឺននាក់ ហើយគិតត្រឹម​បំណាច់ខែមករា ឆ្នាំ២០២៣ មន្ត្រីជំនាញបានធ្វើអត្តសញ្ញាណបណ្ណជូនពលរដ្ឋ​ចាប់ពីអាយុ ១៥ឆ្នាំឡើង បានជាង១២លាននាក់ ។

លោកឧត្តមសេនីយ៍ឯក បានបន្តថា សម្រាប់ទិន្នន័យដែលនៅសេសសល់ ជាទិសដៅបន្ត អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក៏ដូចជាក្រុមការងារទទួលខុសត្រូវដឹកនាំ និងជំរុញការផ្ដល់​អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរទុតិយតា ​នឹងបង្កើនការផ្សព្វផ្សាយ តាមប្រព័ន្ធផ្សព្វផ្សាយនានា ជំរុញដល់អង្គភាពពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងក្រោមជាតិ​ និងបន្តសហការជាមួយក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ទាំងវិស័យរដ្ឋ និងឯកជន ដើម្បីឱ្យមានការចូលរួមពីគ្រប់ភាគី និងប្រជាពលរដ្ឋ បានចូលរួមក្នុងយុទ្ធនាការផ្តល់អត្តសញ្ញាណបណ្ណនេះទទួលបានជោគជ័យ និងសម្រេចបានតាមផែនការ ៕ អត្ថបទ បាន សុខរិទ្ធិ



អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        162
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        152
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន

2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm