ការប្រមូល​ចំណូល​របស់​ក្រសួង​សេដ្ឋកិច្ចឆ្នាំ​២០២២ សម្រេចបាន​កំណើន​ល្អប្រសើរ​

2023/02/09 11:40:09 pm        689

​ភ្នំពេញ​៖ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ប្រមូល​ចំណូល​ក្នុង​ឆ្នាំ២០២២ ដោយ​មិន​គិត​ចំណូល​ថ្នាក់ក្រោម​ជាតិ សម្រេចបាន​ក្នុង​ទំហំ​ប្រមាណ​ជិត ២៨​ទ្រី​លាន​រៀល ស្មើ​ជាង ៩៩​ភាគរយ បើ​ធៀប​ច្បាប់ ចំណែក​ថ្នាក់កណ្ដាល​សម្រេចបាន​ជិត ២៩​ទ្រី​លាន​រៀល ស្មើ​ជាង ៩៩​ភាគរយ ចំណែក​ថ្នាក់មូលដ្ឋាន​សម្រេចបាន​ជាង ៦៣៣លាន​រៀល ស្មើ​ជាង ១៥៧ភាគរយ បើ​ធៀប​នឹង​ច្បាប់​។​

​ឯកឧត្តម​ អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០២៣ នេះ បាន​ដឹកនាំ​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​ក្រសួង ដើម្បី​ពិភាក្សា​លើ​លទ្ធផល​នៃ​ការតាមដាន និង​ត្រួតពិនិត្យ​វឌ្ឍនភាព ​នៃ​ការអនុវត្ត​ថវិកា​ដែល​អង្គភាព​ក្រោម​ឱវាទ និង​ក្រោម​អាណាព្យាបាល​របស់​ក្រសួង ដែល​សម្រេចបាន​ក្នុង​ឆ្នាំ​២០២២ ដោយ​ពិនិត្យ​លើ​ទិដ្ឋភាព​ហិរញ្ញវត្ថុ​, ទិដ្ឋភាព​សមិទ្ធកម្ម​, អនុលោម​តាម​លិខិតបទដ្ឋាន​ពាក់ព័ន្ធ នឹង​ការអនុវត្ត​ថវិកា​កម្មវិធី និង​ថវិកា​សមិទ្ធកម្ម​ ព្រមទាំង​កំណត់​បញ្ហា​ប្រឈម និង​វិធានការ​ដោះស្រាយ ដើម្បី​ជំរុញ​ការអនុវត្ត​ការងារ​នៅ​ឆ្នាំ​បន្តបន្ទាប់ ឱ្យសម្រេចបាន​តាម​គោលដៅ ដែល​បាន​ដាក់ចេញ​ដូចដែល​ក្រសួង ដោយបាន​រៀបចំ​ជា​រៀងរាល់ឆ្នាំ ចាប់ពី​ការិយបរិច្ឆេទ​ថវិកា​ឆ្នាំ​២០១៥ មក​។

​សម្រាប់​ទិដ្ឋភាព​ហិរញ្ញវត្ថុ ឆ្នាំ​២០២២​នេះ ក្នុងអំឡុង​ពេលដែល​ប្រទេស​កម្ពុជា​នៅ​បន្ត​រង​ផលប៉ះពាល់ ដោយសារ​ការរីក​រាល​ដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ស្ថានភាព​នយោបាយ និង​សេដ្ឋកិច្ច​សកល ការប្រមូល​ចំណូល​របស់​ក្រសួង​ជារួម (​ដោយ​មិន​បូក​ចំណូល​ពន្ធដារ​ថ្នាក់ក្រោម​ជាតិ​) សម្រេចបាន​លទ្ធផល​ល្អ​គួរកត់សម្គាល់ ក្នុង​ទំហំ​ប្រមាណ ២៨.៨ ទ្រី​លាន​រៀល ស្មើនឹង ៩៩.១​ភាគរយ ធៀប​ច្បាប់ (​លទ្ធផល​ប្រចាំឆ្នាំ ២០២១ សម្រេចបាន​ជាង ៩៨ ភាគរយ ធៀប​ច្បាប់​) ក្នុងនោះ​ថ្នាក់កណ្ដាល​សម្រេចបាន ២៨.៧៧ ទ្រី​លាន​រៀល ស្មើ​ជាង ៩៩​ភាគរយ ធៀប​ច្បាប់ រីឯ​ថ្នាក់មូលដ្ឋាន​សម្រេចបាន​ជាង ៦៣៣​លាន​រៀល ស្មើ​ជាង ១៥៧​ភាគរយ​ធៀប​ច្បាប់​។​

​ចំពោះ​ចំណូល​សារពើពន្ធ ដែល​ប្រមូល​ដោយ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា និង​អគ្គនាយកដ្ឋាន​ពន្ធដារ សម្រេចបាន​លើស​ផែនការ ក្នុង​រង្វង់​ជាង ១១១ ភាគរយ ធៀប​ច្បាប់ ក្នុងនោះ​គយ និង​រដ្ឋាករ​ជិត ១០៥ ភាគរយ​, ពន្ធដារ​ថ្នាក់ជាតិ​ជាង ១១៧​ភាគរយ និង​ពន្ធដារ​ថ្នាក់ក្រោម​ជាតិ​ជាង ១២៤ ភាគរយ​។ ដោយឡែក​ចំណូល​ប្រមូលបាន​សរុប​របស់​ក្រសួង ទាប​ជាង​ផែនការ​បន្តិច ដោយសារ​ចំណូល​មិនមែន​សារពើពន្ធ និង​ចំណូល​មូលធន ប្រមូលបាន​ទាប​ជាង​ច្បាប់​កំណត់ ត្រឹម​ជាង ៨២ ភាគរយ និង​ជាង ៧១ ភាគរយ ធៀប​ច្បាប់​រៀង​គ្នា​។ ចំណែក​ការអនុវត្ត​ចំណាយ​ប្រចាំឆ្នាំ ២០២២ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មាន​ប្រមាណ ៩៦ ភាគរយ​នៃ​ឥណទាន​ថ្មី (​តួលេខ​ធានា​ចំណាយ​) និង​ប្រមាណ​ជិត ៨៩ភាគរយ នៃ​ឥណទាន​ថ្មី (​តួលេខ​អាណត្តិ​ទូទាត់​)​។​

​សម្រាប់​សមិទ្ធកម្ម​ប្រចាំឆ្នាំ​២០២២, ជារួម​សម្រេចបាន​ពិន្ទុ​ប្រមាណ ៩៤/១០០ ធៀប​នឹង​គោលដៅ​សូចនាករ កម្រិត​អនុ​កម្មវិធី ដែល​បានកំណត់​ក្នុង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ ក្នុងនោះ​គោលបំណង​គោលនយោបាយ​ទី ១ សម្រេចបាន​ក្នុង​រង្វង់ ៩៣/១០០ និង​គោលបំណង​គោលនយោបាយ​ទី​២ សម្រេចបាន​ក្នុង​រង្វង់ ៩៥/១០០ រីឯ​សមិទ្ធកម្ម​គ្រប់​អង្គភាព​ថវិកា សម្រេចបាន​ប្រសើរ ចាប់ពី ៨៥/១០០ ឡើងទៅ​។​

​បើ​ពិនិត្យមើល​ស្ថានភាព​គោលដៅ​សូចនាករ កម្រិត​អនុ​កម្មវិធី ឃើញថា​ក្នុងចំណោម គោលដៅ​សូចនាករ​សរុប​ចំនួន ២១១, សម្រេច​ស្ថាពរ បាន​ចំនួន ១៧១ និង​សម្រេច​មិនបាន​ពេញលេញ ប៉ុន្តែ​មាន​វឌ្ឍនភាព​បង្គួរ ចំនួន ៤០៕​អត្ថបទ​៖ សុន រ៉ា​ឌី​

អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        7
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        97
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm