ឯកឧត្តម ពេ​ជ សោភ័ន ជឿជាក់ថា យុវជន​នៅ​ខេត្តកោះកុង​បន្ត​ពង្រីក​ចំណេះដឹង​បច្ចេកទេស​បន្ថែម​

2023/02/10 12:08:46 am        833

កោះកុង​៖ ឯកឧត្តម ពេ​ជ សោភ័ន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី បានបង្ហាញ​ការ​ជឿជាក់ថា សិស្ស និស្សិត និង​យុវជន​នៅ​ខេត្តកោះកុង នឹង​បន្ត​ពង្រីក​ចំណេះដឹង​ផ្នែក​បច្ចេកទេស​បន្ថែមទៀត ខណៈ​ទីផ្សារការងារព្រមទាំង​ប្រព័ន្ធ​បច្ចេក​វិ​ទ្យ​វឌ្ឍន​លឿន​ឆាប់រហ័ស​។​

​ការបង្ហាញ​ក្តីសង្ឃឹម​របស់​ឯកឧត្តម ពេ​ជ សោភ័ន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅពេលនេះ បានធ្វើ​ឡើង​ក្នុង​ពិធី​សម្ពោធ​វិទ្យាស្ថាន​ពហុបច្ចេកទេស​សាខា​ខេត្តកោះកុង និង​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​ប្រមាណ ​៥០០​នាក់​។​

​ឯកឧត្តម ពេ​ជ សោភ័ន គូសបញ្ជាក់​នៅ​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០២៣​ថា ការដែល​សិស្ស និស្សិត និង​យុវជន បាន​ប្រឹង​អភិវឌ្ឍន៍​សមត្ថភាព​ជំនាញ​របស់ខ្លួន​បន្ថែម ​ហើយច្បាស់​ណាស់​ថា នឹង​ចាប់យក​ឱកាស​ទីផ្សារការងារ​ទទួលបាន​ប្រាក់ចំណូល​ច្រើន ចៀស​ជាង​ការងារ​ប្រើ​កម្លាំង​ពលកម្ម ទន្ទឹមនឹង​ប្រព័ន្ធបច្ចេកវិទ្យា​កំពុង​ផ្លាស់ប្តូរ​ឆាប់រហ័ស​ខ្លាំងណាស់​។​

​ឯកឧត្តម ​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី សង្កត់ធ្ងន់​ទៀតថា ទៅ​ថ្ងៃ​អ​នាគការងារ​ប្រើប្រាស់​កម្លាំង​ពលកម្ម​នឹង​ជួប​ហានិភ័យ​ពិបាក​រក​ការងារ​ធ្វើ ខណៈ​ទីផ្សារការងារ​ពិភពលោក​កំពុង​ប្រែក្លាយ​ពី​ទីផ្សារការងារ​ផ្អែកលើ​កម្លាំងបាយ​ទៅជា​ទីផ្សារការងារ​ផ្អែកលើ​ចំណេះដឹង​។ ដូច្នេះ ​ធានាបាន​និរន្តរភាព មុខរបរ​ការងារ ឯកឧត្តម​សូម​យុវជន​ខេត្តកោះកុង ប្រឹងប្រែង​ពង្រឹង​អភិវឌ្ឍន៍​សមត្ថភាព​ចំណេះដឹង​បច្ចេកទេស​ឱ្យបាន​គ្រប់ៗ​គ្នា​។​

​ឯកឧត្តម ក៏​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចប្រឹងប្រែង​ចំណាយពេល​វេលា​សិក្សា​ក្រេប​យកចំណេះ​ដឹង​របស់​ពេល​៤​ឆ្នាំ​ទំរាំ​មាន​ថ្ងៃនេះ​របស់​សិស្ស និង​និស្សិត​នៅ​ខេត្តកោះកុង ព្រមទាំង​ឆ្លើយតប​សេចក្តីត្រូវការ​ការងារ​នៅក្នុង​ខេត្ត​ផង និង​ក្នុងប្រទេស​ផង គ្រា​ប្រទេសជាតិ​ម្លប់​សុខសន្តិភាព​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​។​

​លោកជំទាវ មិថុនា ភូ​ថង អភិបាលខេត្ត ថ្លែងថា ខេត្តកោះកុង​សព្វថ្ងៃនេះ ​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ដែល​កំពុងផ្តល់​ការងារ​ដល់​យុវជន​ក្នុង​ខេត្ត ឬ​ក្រៅ​ខេត្ត​ប្រមាណ​ជាង​១​ម៉ឺន​នាក់ និង​ទទួល​ប្រាក់ចំណូល​៥​លាន​ដុល្លារ​ក្នុង​ ១​ខែៗ​។ ក្រៅពី​ការពឹង​លើ​វិស័យ​ទេសចរណ៍ និង​វិស័យ​កសិកម្ម​។​

​អ្នកអង្គម្ចាស់​បណ្ឌិត ស៊ីសុវត្ថិ ឬ​ទ្ធី​រ៉ាវ​ង្ស នាយក​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកោះកុង បានឱ្យដឹង​នៅ​ថា រាជរដ្ឋាភិបាល​កម្ពុជា បានចាត់ទុក​វិស័យ​TVET ជា​វិស័យ​អាទិភាព​មួយ​ក្នុងចំណោម​វិស័យ​អាទិភាព​ដ៏ទៃទៀត​ក្នុងការ​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ និង​ការលើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​តាមរយៈ​ការបង្កើន​ចំណេះដឹង ជំនាញ ឥរិយាបថ​ការងារ សីលធម៌​វិជ្ជាជីវៈ ផលិត​ការងារ និង​សមត្ថភាព សម្រាប់​បង្កើត​មុខរបរ ព្រមទាំង​ទទួលបាន​ឱកាស​ការងារ​។​

​បើតាម​អ្នកអង្គម្ចាស់​បណ្ឌិត ស៊ីសុវត្ថិ ឬ​ទ្ធី​រ៉ាវ​ង្ស អត្រា​សិស្ស និស្សិត មានការ​ងារ​ធ្វើ បន្ទាប់ពី​បញ្ចប់​ការសិក្សា​រយៈពេល​៣​ខែ មានការ​ងារ​ធ្វើ​៨៥​ភាគរយ ដោយមាន​ដៃគូ​សហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន និង​សហគ្រាស​រង់ចាំ​ទទួល​ចូលធ្វើការ​។​

​មុននឹង​ក្លាយជា​វិទ្យាស្ថាន គឺ​មជ្ឈមណ្ឌល​វិជ្ជាជីវៈ​ខេត្តកោះកុង បានផ្តល់​បណ្តុះបណ្តាល​ជំនាញ​អគ្គិសនី អេ​ឡិច​ត្រូ​និ​ច សំណង់ និង​កំព្យូទ័រ បានផ្តល់​ចំណេះដឹង​កម្រិត​បរិញ្ញាបត្រ បរិញ្ញាបត្ររង​ជូន​ដល់​សិស្ស​និស្សិត​សរុប​ជាង​២​ម៉ឺន​នាក់​/​ស្ត្រី​ ១​ម៉ឺន​នាក់​៕ ​អត្ត​បទ៖ ឈឹម មករា​

អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        7
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        97
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm