
អន្ដរជាតិ៖ លោកនាយករដ្ឋមន្រ្តី Rishi Sunak បានដាក់ចេញផែនការឲ្យចក្រភពអង់គ្លេសផ្តល់យន្តហោះចម្បាំងដល់ប្រទេសអ៊ុយក្រែន បន្ទាប់ពីមានការទទួចសុំពីលោក Volodymyr Zelensky អំឡុងដំណើរទស្សនកិច្ចដ៏គួរឲ្យភ្ញាក់ផ្អើលរបស់លោកទៅកាន់ទីក្រុងឡុងដ៍។
លោក Sunak បានបញ្ជាឲ្យក្រសួងការពារជាតិពិនិត្យមើលថាតើយន្តហោះចម្បាំងប៉ុន្មានគ្រឿងដែលអង់គ្លេសអាចផ្តល់ជូនអ៊ុយក្រែនបាន ហើយលោកបានប្រកាសថា ពីឡុតអ៊ុយក្រែននឹងត្រូវហ្វឹកហាត់នៅអង់គ្លេស។ ការបើកចំហរបំពេញតាមសំណើររបស់អ៊ុយក្រែនសុំយន្តហោះចម្បាំងបែបស្តង់ដាអង្គការណាតូនេះ បានកើតឡើងនៅថ្ងៃដែលមានកិច្ចការទូតវិសាមញ្ញ៕
