សមត្ថកិច្ចចុះពិនិត្យទីតាំងតារាងបាល់មួយកន្លែង នៅសង្កាត់បឹងត្របែក សង្ស័យមានបង្កប់ល្បែងស៊ីសង

2023/02/10 02:56:17 am        200

ភ្នំពេញ ៖ នៅវេលាម៉ោង១៨ និង៣០នាទីយប់ថ្ងៃ០៩ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងអាជ្ញាធរចម្រុះខណ្ឌចំការមន ដឹកនាំដោយលោក ម៉ៅ បូណែត អភិបាលរងខណ្ឌ បានបើកការឆ្មក់ចុះពិនិត្យទីតាំងតារាងបាល់ទះមួយកន្លែង ស្ថិតនៅចំណុចផ្ទះលេខ១៨ ផ្លូវលេខ៤៧៤ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយសង្ស័យមានបង្កប់ល្បែងស៊ីសង ។

លោក ម៉ៅ បូណែត អភិបាលរងខណ្ឌ បានបញ្ជាក់អោយដឹងថា ការចុះពិនិត្យខាងលើនេះ ធ្វើឡើង​បន្ទាប់ពី​មានបងប្អូនពលរដ្ឋ ក៏ដូចជាអ្នកសារព័ត៌មាន រាយការណ៍ទៅកាន់អាជ្ញាធរអំពីទីតាំងតារាងបាល់ខាងលើ ថាមានលួចលាក់លេងនូវល្បែងស៊ីសងខុសច្បាប់ជាច្រើនប្រភេទ ដោយជ្រកក្រោមអាជីវកម្មតារាងបាល់ទះ និងបោះបូលកម្សាន្ត ។

បន្ទាប់ពីមានការចុះពិនិត្យរួចមក ក្រុមអាជ្ញាធរចម្រុះ មិនបានរកឃើញមានការលេងល្បែងស៊ីសង ក៏ដូចជាការលេងភ្នាល់ខុសច្បាប់ណាមួយឡើយ ហើយកម្លាំងអាជ្ញាធរ ក៏បានធ្វើកិច្ចសន្យាជាមួយម្ចាស់ទីតាំង ដោយមិនត្រូវអោយមានការលេងល្បែងស៊ីសងនោះទេ បើពុំនោះទេ ក្រុមមន្ត្រី នឹងមានវិធានការផ្លូវច្បាប់។

សូមបញ្ជាក់ថា កន្លងទៅទីតាំងខាងលើនេះដែរ ធ្លាប់ត្រូវបានបងប្អូនប្រជាពលរដ្ឋ រិះគន់ចំៗ​ថា មានការបើកលួចលាក់លេងល្បែងភ្នាល់មួយចំនួន​ដូចជា បៀ អាប៉ោងជាដើម ដោយការលួចលេងនោះ តែងតែមានការភ្នាល់ក្នុងទំហំសាច់ប្រាក់ជាច្រើនសន្ធប់ សូម្បីតែកីឡាបាល់ទះ និងបោះបូលផងដែរ​។ ហើយជាប្រចាំថ្ងៃ​គេក៏តែងសង្គេតឃើញមាន ក្រុមមនុស្សជាច្រើន នាំជិះម៉ូតូ ក៏ដូចជាបើករថយន្តស៊េរីទំនើបជាច្រើនគ្រឿង តែងទៅឈប់ចត​សងខាងផ្លូវនៅមុខទីតាំងតារាងបាល់​ដូចការដង្ហែរក្បួន ដើម្បីទៅលេងការភ្នាល់នៅទីនោះ។ ​ទន្ទឹមនឹងនោះកន្លងទៅ ក៏ធ្លាប់មានបងប្អូនអ្នកសារព័ត៌មានជាច្រើន តែងចុះផ្សាយជាបន្តបន្ទាប់ តាមការសំណូមពរពីពលរដ្ឋ​អោយមានការចុះបង្ក្រាបពីសំណាក់ក្រុមអាជ្ញាធរខណ្ឌ​។

ប៉ុន្តែ អ្វីជាការកត់សម្គាល់ គឺបើទោះជាមានការរាយការណ៍ពីពលរដ្ឋ មានការចុះផ្សាយព័ត៌មានយ៉ាងណាក៏ដោយ ក៏កន្លងទៅ និងជាបន្តបន្ទាប់​ទីតាំងខាងលើនេះ នៅដំណើរការបានធម្មតា ហើយនៅពេលដែលក្រុមមន្ត្រីអាជ្ញាធរ បានត្រឹមចុះដល់មិនឃើញអ្វីទាំងអស់ ពោលហាក់ដូចជាមានការរៀបចំយ៉ាងស្អាត មុនពេលអាជ្ញាធរ ចុះទៅពិនិត្យម្តងៗ ហើយការចុះពិនិត្យពីសំណាក់ក្រុមអាជ្ញាធរខាងលើនេះ ក៏ពុំមែនជាលើកទី១នោះឡើយ៕ ដោយ ៖ លីហេង

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm