អាកាសធាតុ​ត្រជាក់​ខ្លាំង​បន្ថែម​លើ​ភាព​អស់សង្ឃឹម ខណៈ​អ្នក​ស្លាប់​ក្នុង​ការ​រញ្ជួយ​ដី​នៅ​ទួរគី និង​ស៊ី​រី​ឡើងដល់​ជាង ​២​ម៉ឺន​នាក់

2023/02/10 02:42:42 pm        441

​ទួរគី៖ ពេលនេះ​មនុស្ស​ជាង ​២០.០០០​នាក់​ត្រូវគេ​ដឹងថា​បាន​ស្លាប់​ក្នុង​ការ​រញ្ជួយ​ដី​កាលពី​ថ្ងៃ​ចន្ទ ​ទី​៦​កុម្ភៈ​សប្ដាហ៍​នេះ​នៅ​ក្នុង​ប្រទេស​ទួរគី និង​ស៊ី​រី ទោះបីជា​អង្គការសហប្រជាជាតិ​ព្រមាន​ថា​ វិសាល​ដ៏​ធំធេង​របស់​គ្រោះ​មហន្តរាយ​នេះ​នៅតែ​មិនទាន់​ច្បាស់​នៅឡើយ​ក៏ដោយ។

​ក្រុម​អ្នក​សង្គ្រោះ​នៅតែ​កំពុង​ជីក​កកាយ​ស្វែងរក​អ្នក​នៅ​មាន​ជីវិត​ក្នុង​គំនរ​កម្ទេច​ថ្មី ប៉ុន្តែ​ក្ដីសង្ឃឹម​កាន់​តែ​តិច​ទៅ​ៗ​ជិត ​១០០​ម៉ោង​ចាប់​តាំងពី​ការរញ្ជួយ​ដី​បានចាប់ផ្ដើម​។ ​អាកាសធាតុ​ត្រជាក់​ខ្លាំង​គំរាម​កំហែង​ដល់​អាយុជីវិត​អ្នក​នៅ​រស់រានមានជីវិត​រាប់ពាន់នាក់ ដែល​ពេលនេះ​គ្មាន​កន្លែង​ស្នាក់នៅ គ្មាន​ទឹក ​និង​អាហារ​។ ​ប្រធានាធិបតី​ទួរគី​បាន​ហៅ​ការរញ្ជួយ​ដី​នេះ​ថា ​ជា​គ្រោះមហន្តរាយ​នៃ​សតវត្សរ៍​។​ កិច្ចខិតខំ​ប្រឹងប្រែង​ផ្ដល់ជំនួយ​អន្តរជាតិ​ដ៏​ធំ​កំពុង​រួបរួមគ្នា​។ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ទី​៩​កុម្ភៈ​ធនាគារ​ពិភពលោក​បាន​សន្យា​ផ្ដល់​ជំនួយ​ចំនួន ១.៧៨​ពាន់​លាន​ដុល្លារ​អាមេរិក​ឲ្យ​ទួរគី រួម​ទាំង​ការ​ផ្ដល់​ហិរញ្ញវត្ថុ​បន្ទាន់ ​ដើម្បី​កសាង​ឡើងវិញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ជា​មូលដ្ឋាន និង​គាំទ្រ​ដល់​អ្នក​ទាំងឡាយ​ដែល​បាន​ប៉ះពាល់​ដោយ​ការ​រញ្ជួយ​ដី​។​

​ប្រមុខ​អង្គការសហប្រជាជាតិ​លោក Antonio Guterres បាន​ព្រមាន​ថា វិសាលភាព​ដ៏​ធំធេង​នៃ​គ្រោះ​មហន្តរាយ​នៅតែ​មិនទាន់​បង្ហាញ​នៅឡើយ មុន​ពេល​យើង​បិទ​ភ្នែក ពិសេស​នៅ​ក្នុង​ប្រទេស​ស៊ី​រី ជាទី​ដែល​សង្គ្រាមស៊ីវិល​ដ៏​រ៉ាំរ៉ៃ​បាន​បំផ្លិចបំផ្លាញ​ប្រទេស​នេះ​។​ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ជំនួយ​មនុស្ស​ដំបូង​របស់​អង្គការសហប្រជាជាតិ​ បាន​ឆ្លង​ព្រំដែន​ចូល​ទៅ​ក្នុង​ប្រទេស​ស៊ី​រី​ភាគ​ពាយ័ព្យ​ឆ្លងកាត់​តំបន់ Bab al-Hawa ក្នុង​ខេត្ត Idlib​។ ការ​ឆ្លង​កាត់​នេះ​គឺជា​ជម្រើស​តែមួយគត់​សម្រាប់​ជំនួយ​របស់​អង្គការសហប្រជាជាតិ​អាច​ចូល​ទៅដល់​តំបន់​នេះ ដោយ​មិន​ចាំ​បាច់​ធ្វើដំណើរ​ឆ្លងកាត់​តំបន់​នានា​គ្រប់គ្រង​ដោយ​កងកម្លាំង​រដ្ឋាភិបាល​ស៊ី​រី៕ អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 07:16:08 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm