ភ្នំពេញ៖ ដោយយោងលើសេចក្តីប្រកាសព័ត៌មានរួមវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា អនុសាសន៍របស់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ គណៈកម្មាធិការនាយកក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក ) បង្កើតគណៈកម្មការចំពោះកិច្ចមួយ ចាប់ផ្តើមពិនិត្យ និងពិភាក្សាឆ្ពោះទៅបង្កើតក្រុមប្រឹក្សាក្រមសីលធម៌វិជ្ជាជីវៈ សារព័ត៌មានកម្ពុជា។
សេចក្តីប្រកាសព័ត៌មានរួមបញ្ជាក់ថា គណៈកម្មាធិការនាយក ក.អ.ក យល់ឃើញថា ការបង្កើតក្រុមប្រឹក្សាក្រមសីលធម៌សារព័ត៌មានពិតជាសំខាន់ណាស់ក្នុងការតម្រង់ទិស ដាក់ពិន័យ ក៏ដូចជាកែលម្អវិជ្ជាជីវៈសារព័ត៌មាន ជាពិសេសសម្រាប់ស្ថានភាពសារព័ត៌មានបច្ចុប្បន្ននៅកម្ពុជា។
គណៈកម្មាធិការនាយក ក.អ.ក បានសម្រេចបង្កើតគណៈកម្មការចំពោះកិច្ចមួយ ដើម្បីពិនិត្យសិក្សាស្រាវជ្រាវក្រមសីលធម៌ពីបណ្តាប្រទេសផ្សេងៗទៀតក្នុងតំបន់អាស៊ាន និងប្រទេសជាច្រើនទៀត ដើម្បីបំពេញបន្ថែមលើក្រមសីលធម៌របស់ក្លិបអ្នកកាសែតកម្ពុជាឱ្យកាន់តែប្រសើរជាងបច្ចុប្បន្ន និងឲ្យស្របតាមការវិវត្តន៍នៃយុគ្គសម័យឌីជីថល។
សូមអានសេចក្តីប្រកាសព័ត៌មានរបស ក.រ.ក ទាំងស្រុងដូចខាងក្រោម ៖



