កីឡា​តេ​ក្វាន់​ដូ​ ITF ​បញ្ចប់​វគ្គ​បណ្ដុះបណ្ដាលស្ដីពី​ការប្រឆាំង​ដូ​ភីង​ក្នុង​វិស័យ​កីឡា​ដោយ​ជោគជ័យ​

2023/02/10 04:53:28 pm        194

​តេក្វាន់ដូ៖ សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ​ ITF ​កម្ពុជាបានបញ្ចប់​វគ្គ​បណ្ដុះបណ្ដាល ស្ដីពី​ការប្រឆាំង​ដូ​ភីង​ក្នុង​វិស័យ​កីឡា​ជោគ​ជ័យ បន្ទាប់ពី​ដំណើរការ​សិក្សា​រយៈពេល ៦​ថ្ងៃចាប់ពី​ថ្ងៃទី​០៤ ដល់​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០២៣ ដោយ​សិក្ខាកាម​ចូលរួម​ចំនួន ៣៤​នាក់បាន​ប្រឡង​ជាប់​ជា​ស្ថាពរ សម្រាប់​ការ​តេស្ដ​ក្នុង​ប្រព័ន្ធ​ Anti-Doping E-Learning Certificate(ADEL)។​

​ឯកឧត្តម បួន​ហ៊ីង សុធី​យ៉ា អគ្គលេខាធិការ​សហព័ន្ធបាន​គូ​សបញ្ជាក់ថា វគ្គ​នេះរៀបចំឡើងក្នុង​គោលបំណង​ឲ្យ​គ្រូបង្វឹក កីឡាករ​-​កីឡាការិនី និង​អ្នកពាក់ព័ន្ធបាន​យល់ច្បាស់​អំពី​អ្វី​ជា​សារធាតុ​ហាមឃាត់​ក្នុង​វិស័យ​កីឡា ដើម្បី​កីឡាករ​-​កីឡាការិនី​ចៀសវាងក្នុងការ​ប្រើប្រាស់ដែល​នាំ​ឲ្យ​ខូចសុខភាព និង​ប៉ះពាល់​ដល់​កិត្តិយស​ជាតិ​ទាំងមូល ប្រសិនបើ​រកឃើញ​កំឡុង​ការប្រកួត​។​ ​ចំពោះ​មេរៀន​សំខាន់ៗដែល​បាន​លើក​យកមក​ចែករំលែក​ក្នុង​វគ្គ​នេះ រួមមាន​ការយល់ដឹង​ពី​កាករ​ប្រឆាំង​ដូ​ភីង​, ការរំលោភ​វិធាន​ប្រឆាំង​ដូ​ភីង និង​ការដាក់ពិន័យ​, ទី​សុំ​ចត​របស់​អត្ត​ព​លិ​ក និង​សិទ្ធិ​របស់​អត្ត​ព​លិ​ក​, ផ្សព្វផ្សាយ​បញ្ជី​សារធាតុ និង​វិធីសាស្ដ្រ​ហាមឃាត់​ក្នុង​វិស័យ​កីឡា​, ការប្រមូល​សំណាក​អត្ត​ព​លិ​ក​ដើម្បី​ពិនិត្យ ​និង​ការលើកលែង​ប្រើប្រាស់​ថ្នាំ​សម្រាប់​ព្យាបាល និង​ការដោះស្រាយ​វិវាទ​ដូ​ប៉ា​ជាដើម ដែល​ក្រោយ​បញ្ចប់​ការសិក្សា សិក្ខាកាម​ទាំងអស់សុទ្ធតែ​បាន​ប្រឡង​ជាប់​ជា​ស្ថាពរ។​

​បន្ថែម​លើ​នេះ ឯកឧត្តម លឹម រតនៈ អនុប្រធាន​សហព័ន្ធក៏បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ចំពោះ​ការខិតខំ​យកចិត្តទុកដាក់​សិក្សា​ស្វែងយល់​របស់​សិក្ខាកាម។ ក្នុងនាម​ប្រទេស​សមាជិក​នៃ​អង្គការ​ប្រឆាំង​សារធាតុ​ហាមឃាត់​ពិភព​លោក “WADA” ​ឯកឧត្តម​បាន​ជំរុញ​ឲ្យ​គ្រូបង្វឹក ពិសេស​កីឡាករ​-​កីឡាការិនីត្រូវ​ចៀសវាង​ឲ្យ​បាន​ដាច់ខាត ​នូវ​ការប្រើប្រាស់​សារធាតុ​ហាមឃាត់​ទាំងអស់ ដើម្បី​ធានាបាន​នូវ​ភាព​ស្អាតស្អំ និង​អព្យាក្រឹត្យ​ក្នុង​វិស័យ​កីឡា ស្របតាម​អនុសាសន៍ និង​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm