កំពង់ចាម៖ ឯកឧត្តម លី ថៃហាក់ តំណាងឲ្យឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅសៀលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ បានចូលរួមកម្មវិធីផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាសអនុសំវច្ឆរ:មហាសន្និបាតសង្ឃទូទាំងប្រទេសលើកទី៣០ ដែលរៀបចំដោយសាលាអនុគណស្រុកកំពង់សៀម ។
ពិធីនេះមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ ព្រះធម្មសាលវង្ស សាវីរ: តំណាងព្រះមេគណខេត្ត ព្រះគ្រូគង់ វិច្ឆិកា ព្រះអនុគណស្រុក មន្ត្រីសង្ឃសាលាគណខេត្ត មន្ត្រីសង្ឃសាលា អនុគណស្រុកកំពង់សៀម ព្រះគ្រូចៅអធិការគ្រប់វត្ត និង អាចារ្យ គណកម្មាការ គ្រប់វត្តទូទាំងស្រុកកំពង់សៀម និងមានការអញ្ជើញចូលរួមពីឯកឧត្តម ស្រី សុភ័ក្ត្រ អភិបាលរងខេត្តកំពង់ចាម សរុបចូលរួមមានចំនួន៣៥៧ អង្គ នាក់ ស្រី ៦នាក់ ។
សម្រាប់ការរៀបចំកម្មវិធីនេះ ឯកឧត្តម លី ថៃហាក់ បាននាំយកថវិការបស់ក្រុមការងារចុះជួយស្រុក ដែលមាន ឯកឧត្តមវេង សាខុន ជាប្រធានជួយឧបត្ថម្ភកម្មវិធីចំនួន ៤លានរៀលផងដែរ៕









