ទួរគី និង​ស៊ី​រី​បញ្ចេញ​វីដេអូ​ដ៏​រន្ធត់​នៃ​ការ​ជួយ​សង្គ្រោះ​ក្មេងៗ​ចេញពី​កម្ទេច​ថ្ម​ ក្រោយ​រញ្ជួយ​ដី​

2023/02/10 05:24:17 pm        463

ទួរគី៖ វីដេអូ​ដែល​ត្រូវបាន​បញ្ចេញ​ដោយ​ក្រុម​មូលនិធិ​ជំនួយ​មនុស្សធម៌​របស់​ទួរគី ​ដែល​បាន​បង្ហោះ​នៅលើ​បណ្ដាញ​សង្គម Twitter កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​បង្ហាញ​ពី​កុមារ​អាយុ​ ២​ឆ្នាំ​ម្នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​ពី​គំនរ​កម្ទេច​ថ្ម​នៅ​ក្នុង​ប្រទេស​ទួរគី ដោយ​និយាយថា ក្មេង​ប្រុស​រូប​នេះ​ត្រូវបាន​ជួយសង្គ្រោះ​ ៧៩​ម៉ោងក្រោយ​កា​រ​រញ្ជួយ​ដី​។

ចំណែក​ក្មេង​ម្នាក់ទៀត​ត្រូវបាន​ជួយសង្គ្រោះ​ចេញពី​គំនរ​កម្ទេច​ថ្ម​ជិត​ទីក្រុង Idlib ដោយ​ក្រុម​អ្នក​ស្ម័គ្រចិត្ត​មួក​ស​របស់​ប្រទេស​ស៊ី​រី​នៅ​សប្ដាហ៍​នេះ​មួយថ្ងៃ​ ក្រោយ​ការរញ្ជួយ​ដី​ដ៏​ខ្លាំងក្លា​ចំនួន ​២​លើក​បាន​វាយប្រហារ​ប្រទេស​ទួរគី​ និង​ស៊ី​រី​។ វីដេអូ​មួយទៀត​ដែល​ត្រូវបាន​បង្ហោះ​លើ​បណ្ដាញ​សង្គម Twitter ដោយ​អភិបាលក្រុង​អង់កា​រ៉ា​របស់​ទួរគី​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​បង្ហាញ​ពី​ក្មេងប្រុស​អាយុ​ ៣​ឆ្នាំ​ម្នាក់​ឈ្មោះ Eymen ត្រូវ​បាន​ទាញ​ចេញពី​គំនរ​កម្ទេច​ថ្ម​អគារ​ដែល​បាន​រង​ការ​បំផ្លិចបំផ្លាញ​ដោយ​ការរញ្ជួយ​ដី​នៅ​ខេត្ត Hatay​ របស់​ទួរគី​។ វីដេអូ​មួយទៀតបានបង្ហាញ​ពី​ក្រុម​អ្នក​សង្គ្រោះ​កំពុង​ប្រើ​ភ្លើង​ពិល​ទាញ​ក្មេង​អាយុ​ ៣​ឆ្នាំ​ពី​គំនរ​កម្ទេច​ថ្ម​នៅ​ប្រទេស​ស៊ី​រី រយៈពេល​ ៤២​ម៉ោង​ក្រោយ​ការរញ្ជួយ​ដី​ដែល​បានសម្លាប់​សមាជិកគ្រួសា​រ​របស់​គេ​ទាំងអស់​។​ ត្បិត​រូបគេ​ត្រូវបាន​ជួយសង្គ្រោះ​ តែ​គេ​ត្រូវ​បាត់បង់​ជើង​ម្ខាង​។​

ខុសពី​ក្មេង​ដទៃ វីដេអូ​បញ្ចេញ​ដោយ​រដ្ឋាភិបាល​ក្រុង Istanbul បានបង្ហាញ​ពី​ក្មេងប្រុស​ទួរគី​ម្នាក់​បាន​ញញឹម ខណៈ​ក្រុម​អ្នក​សង្គ្រោះបាន​យក​រូបគេ​ចេញពី​កម្ទេច​ថ្ម​អគារ​កាលពី​ថ្ងៃ​ព្រហស្បតិ៍។ កាលពី​ថ្ងៃ​ពុធ​សប្ដា​ហ៍​នេះ កងទ័ព​សង្គ្រោះ​របស់​អ៊ីស្រាអែល​បាន​បញ្ចេញ​វីដេអូ​នៃ​ការជួយ​សង្គ្រោះ​របស់​ពួកគេ ​ដោយ​បង្ហាញ​ពី​ការទាញយក​ក្មេង​អាយុ ២​ឆ្នាំ​ម្នាក់​ដោយនៅ​មានជីវិត​ពី​គំនរ​ថ្ម​ក្នុង​ទីក្រុង Kahramanmaras របស់​ទួរគី​។ វីដេអូ​មួយ​ផ្សេងទៀត បង្ហាញ​ពី​ក្មេង​ម្នាក់​ត្រូវបាន​ទាញ​ចេញពី​គំនរ​ថ្ម​អគារ​បាក់​រលំនៅ​ស៊ី​រី​កាលពី​ ​២​ថ្ងៃក្រោយ​ការរញ្ជួយ​ដី​។ ក្រៅពីនេះ​ក៏​នៅមាន​ក្មេង ​និង​មនុស្ស​ចាស់​ជាច្រើន​ទៀត​ដែរ ​ដែល​កំពុង​ត្រូវបាន​បន្ត​ទាញយក​ចេ​ញ​ពី​គំនរ​កម្ទេច​ថ្ម ​ដែល​ខ្លះ​នៅមាន​ជីវិត និង​ខ្លះទៀត​បាន​ស្លាប់ ​ក្នុងចំណោម​ជនរងគ្រោះ​រាប់ម៉ឺន​នាក់​នៅក្នុង​ការរញ្ជួយ​ដី​នៃ​ប្រទេស​ទួរគី និង​ស៊ី​រី៕ អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        111
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        105
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm