លោក Zelenskyy៖ ​មេដឹកនាំ​សហភាព​អឺរ៉ុប​បាន​ត្រៀម​រួចរាល់​ក្នុង​ការផ្ដល់​យន្តហោះ​ចម្បាំង​ឲ្យ​អ៊ុយ​ក្រែ​ន​

2023/02/10 05:55:45 pm        429

អ៊ុយក្រែន៖ លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ​Volodymyr Zelenskyy និយាយថា សំណើ​របស់លោក​សម្រាប់​យន្តហោះ​ចម្បាំង​កំពុង​ត្រូវ​បាន​ពិចារណា​ ក្រោយ​ជំនួប​ជាមួយ​បណ្ដា​មេដឹកនាំ​សហភាព​អឺរ៉ុប​នៅ​ក្នុង​ទីក្រុង Brussels ​ជាទី​ដែល​លោក​ក៏បាន​អំពាវនាវ​ជាថ្មី​ផង​ដែរ ​សម្រាប់​ការ​ទទួល​យក​អ៊ុយ​ក្រែ​ន​ចូល​ជា​សមាជិក​ប្លុក​នេះ​។

​ក្រោយ​ការ​បំពេញ​ទស្សនកិច្ច​ទៅកាន់​ទីក្រុង​ឡុង​ដ៍ និង​ប៉ារីស​កាលពី​ថ្ងៃ​ពុធ​សប្ដាហ៍​នេះ លោក​បាន​និយាយ​ថា លោក​ក៏​មាន​កិច្ចព្រមព្រៀង​ជាក់លាក់​មួយ​ចំនួន​ផង​ដែរ​ ដែល​មិនបាន​បញ្ចេញ​ជា​សាធារណៈ​ ប៉ុន្តែ​ជា​ចំណុច​វិជ្ជមាន​ដោយ​ពុំបាន​បញ្ជាក់​លម្អិត​នោះ​ទេ​។ ​នាយករដ្ឋមន្ត្រី​ហូ​ឡង់​លោក Mark Rutte បាន​ជំរុញ​ឲ្យ​ប្រុងប្រយ័ត្ន​ចំពោះ​ប្រទេសជិតខាង​របស់​លោក ដោយ​បង្ហាញ​ក្ដី​បារម្ភ​ជុំវិញ​ការ​ទាញ​ទម្លាក់​រុស្ស៊ី ​ចូល​ក្នុង​ជម្លោះ​ដោយ​ផ្ទាល់​ជាមួយ​លោក​ខាង​លិច​។ សហភាព​អឺរ៉ុប​និយាយ​ថា ​ខ្លួន​នឹង​ប្រកាស​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​ប្រឆាំង​នឹង​រុស្ស៊ី រួម​ទាំង​បម្រាម​នាំចេញ​ថ្មីៗ និង​ការ​ដាក់​គោលដៅ​លើ​ក្រុម​អ្នក​ឃោសនា​ឲ្យ​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin​។

​សហភាព​អឺរ៉ុប​បាន​ផ្ដល់​ឋានៈ​ឲ្យ​អ៊ុយ​ក្រែ​ន​ជា​បេក្ខភាព​កាលពី​ខែ​មិថុនា ប៉ុន្តែ​តាម​ធម្មតា​ត្រូវការ​ពេល​ជាច្រើន​ឆ្នាំ ​ដើម្បី​ទទួលយក​ជា​សមាជិក​ពេញលេញ​ចូល​ក្នុង​ប្លុក​នេះ​។ ​លោកស្រី Ursula von der Leyen ប្រធាន​គណៈកម្មការ​អឺរ៉ុប​បាន​និយាយ​ថា ​យើង​នឹង​ដាក់​គោលដៅ​លើ​ក្រុម​អ្នក​ជួយ​ឃោសនា​ឲ្យ​លោក Putin ព្រោះ​ការ​កុហក​របស់​ពួកគេ​កំពុង​បំពុល​សាធារណជន​នៅ​ក្នុង​ប្រទេស​រុស្ស៊ី និង​នៅ​ក្រៅ​ប្រទេស​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        115
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        109
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        107

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm